Meanchey
ផ្ទះពីរល្វែងកែងម្ចាស់ត្រូវការលក់បន្ទាន់តម្លៃក្រោមទីផ្សារ ផ្ទះស្ថិតនៅភូមិទ្រា សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យខាងក្រោយ ផ្សារស្ទឹងមានជ័យចាស់។ចម្ងាយប្រមាណ 3នាទីពីផ្សារស្ទឹងមានជ័យចាស់ និងផ្លូវវេងស្រេងស្ទឹងមានជ័យ។
ដី និងផ្ទះមានលក្ខណៈធំទូលាយស្ថិតនៅតំបន់ទីប្រជុំជន អាចប្រកបរបររកស៊ីបានគ្រប់ប្រភេទ។ នៅខាងក្រោយផ្ទះមានអគារបន្ទប់ជួលចំនួន12បន្ទប់មានចំណូលប្រចាំខែស្រាប់រហូតដល់$ 720/ខែ។
ឱកាសចំណេញសម្រាប់ អតិថិជន ដែលកំពុងស្វែងរកផ្ទះនៅទីប្រជុំជនទិញភ្លាមអាចចូលរស់នៅបានភ្លាមៗ អាចប្រកបអាជីវកម្មលក្ខណៈខ្នាតតូច ឬមធ្យមបានគ្រប់ប្រភេទ មិនត្រឹមតែប៉ុណ្ណោះមានចំណូលប្រចាំខែស្រាប់រហូតដល់$ 720/ខែ។
ដីទាំងមូលមានទំហំទទឹង15m និងបណ្តោយដីស្មើនឹង30m មានផ្ទះពីរខ្នង និងបន្ទប់ជួលនៅលើដីផ្ទាល់។
ផ្ទះទីមួយមានទំហំទទឹង4m បណ្តោយស្មើនឹង 16m មាន3បន្ទប់គេង 2បន្ទប់ទឹក ប្លង់សេមួយសន្លឹកកន្លះ។
ផ្ទះទីពីមានទំហំទទឹង4m បណ្តោយស្មើនឹង14m មាន3បន្ទប់គេងនៅជាន់លើ 4បន្ទប់ទឹក នៅជាន់ក្រោម មានលក្ខណៈធំទូលាយសម្រាប់បើក ហាង ឬធ្វើការិយាល័យក៏បាន និងបន្ទប់ជួលពីរជួរ មានចំណូលប្រចាំខែ720$ស្រាប់ លក់ទាំងដី និងផ្ទះសរុប $390,000 (ចរចា)។ ផ្ទះមានកម្មសិទ្ធិរឹង 100% ផ្តល់ជូនសម្ភារៈពេញ។
ផ្ទះលក់ស្ថិតនៅ សង្កាត់ស្ទឹងមានជ័យ ដែលបច្ចុប្បន្ននេះគឺជាតំបន់ទីប្រជុំជនកុះករ ជិតនឹងផ្សារស្ទឹងមានជ័យ សាលារៀន មន្ទីពេទ្យ មានផ្លូវចេញចូលធំទូលាយល្អ និងអាចបើកប្រកបអាជីវកម្មបានយ៉ាងងាយស្រួលផងដែរ។ កាន់តែពិសេសជាងនេះផ្ទះមានចម្ងាយប្រមាណ 3នាទីពីផ្សារស្ទឹងមានជ័យចាស់ ផ្លូវវែងស្រេងស្ទឹងមានជ័យ និងត្រឹមតែ10នាទីពីស្ពានអាកាសស្ទឹងមានជ័យ។
សម្រាប់ព័ត៌មានលម្អិតសូមទំនាក់ទំនងមកកាន់ទូរស័ព្ទ ឬតេលេក្រាម៖
ទូរស័ព្ទ៖ 012 796 096 | 010 796 096
តេលេក្រាម៖ https://t.me/IPIN_REALESTATE
ដោយ៖ គួន រង្សី
Property ID:
HS-00030
Price Starting From:
$390,000
Land Size:
450 m2
Bedrooms:
6
Bathrooms:
6
Year Handover:
-
Title:
ប្លង់រឹង
Pongror Village, Sangkat Snor, Khan Kambol, Phnom Penh
Meanchey
Meanchey
Meanchey
Meanchey
Meanchey
Meanchey