Phnom Penh
Norea Cove Residences អភិវឌ្ឍនដោយក្រុមហ៊ុន អាក្រាម ឌីវេឡុបម៉ិន (Akram Development Co., Ltd) មកពីសិង្ហបុរី។
គម្រោងនេះបានអភិវឌ្ឍនសុទ្ធតែវីឡាទំនើបៗលំដាប់កំពូលសាងសង់លើផ្ទៃដី3.8ហិកតា មាន74វីឡា ដែលបែងចែកវីឡាជាបីប្រភេទ Supper Villa, Elite Villa និង Cove Villa។ Super Villa មានកម្ពស់4ជាន់ មានត្រឹមតែ10យូនីត Elite Villa កម្ពស់ 4.5ជាន់ មានត្រឹមតែ 16យូនីត និង Cove Villa មានកម្ពស់4.5ជាន់ មានត្រឹម48យូនីតតែប៉ុណ្ណោះ។
គម្រោង Norea Cove Residence មានគោលបំណងផ្តល់នូវបទពិសោធន៍រស់នៅលំដាប់អភិជន និងឯកជនភាព ប្រកបដោយផាសុកភាពជាពិសេសជូនចំពោះអតិថិជន។ស្ថិតនៅកោះនរា ដែលជាទីក្រុងរណបថ្មីនាពេលនេះ វីឡានីមួយៗនៅ Norea Cove ត្រូវបានរចនាឡើងយ៉ាងម៉ត់ចត់ ដើម្បីផ្តល់នូវការរស់នៅដ៏ប្រណីតដល់អ្នករស់នៅទាំងអស់នៅក្នុងគម្រោង។
ប្រភេទវីឡានីមួយៗនៅ Norea Cove សុទ្ធតែទំនើបលំដាប់កំពូលៗស័ក្តសមសម្រាប់ការរស់បែបអភិជន៖
1. Super Villa (វីឡាខ្នាតធំ): បែរមុខទៅទន្លេមេគង្គមានត្រឹមតែ10យូនីត មានកម្ពស់4ជាន់ មានទំហំដី 1,010m² - 1,214m² មានបន្ទប់គេង6 បន្ទប់ទឹក13 ចំណតឡាន10-15ចំណត បន្ទប់ទទួលភ្ញៀវ កន្លែងទទួលទានអាហារ អាងហែលទឹក បន្ទប់អ្នកនៅជាមួយ បន្ទប់អ្នកបើកបរ បន្ទប់បោកអ៊ុត បន្ទប់ប៉ុស៍សន្តិសុខ ជណ្តើរយន្ត ជណ្តើរជើង ឈុតចង្រ្កាន្តបាយស្ងួតសើម និងម៉ាស៊ីនត្រជាក់។
2. Elite Villa (វីឡាខ្នាតកណ្តាល): គ្រប់ប្រភេទវីឡាបែរទៅកាន់ផ្លូវនរា20m មានត្រឹមតែ16យូនីត មានកម្ពស់ 4.5ជាន់ មានបន្ទប់គេង6 បន្ទប់ទឹក10 ទំហំដី600m² - 692m² (16.9m x 35.5m) ទំហំផ្ទះ 1592m² ចំណតរថយន្ត 9 ចំណតអាងហែលទឹក 3m x 18m សួនច្បារ បន្ទប់កំសាន្ត KTV ឯកជន បន្ទប់អ្នកនៅជាមួយ បន្ទប់សន្តិសុខ ឈុតចង្រ្កាន្តបាយ ស្ងួត សើម មកពីប្រទេសស្វីស ដែលអាចទ្របាន 900kg សម្ភារៈផ្ទះបាយ1ឈុត ជណ្តើរយន្តម៉ាក់ Schindler ម៉ាស៊ីនត្រជាក់មានដាក់គ្រប់បន្ទប់គេង និងបន្ទប់ទទួលភ្ញៀវ ចំណែកទូរ មានដាក់គ្រប់បន្ទប់។
3. Cove Villa (វីឡាខ្នាតតូច): គ្រប់ប្រភេទវីឡាបែរទៅកាន់ផ្លូវក្នុងគម្រោង8m មានត្រឹមតែ48យូនីត មានកម្ពស់ 4.5ជាន់ បន្ទប់គេង 6 បន្ទប់ទឹក9 ទំហំដី 11m x 25m = 275m² ទំហំផ្ទះ 802m² ចំណតរថយន្ត 4 ចំណតអាងហែលទឹក 3m x 9m សួនច្បារ បន្ទប់កំសាន្ត KTV ឯកជន បន្ទប់អ្នកនៅជាមួយ បន្ទប់សន្តិសុខ ឈុតចង្រ្កាន្តបាយ ស្ងួត សើម (មកពីប្រទេសស្វីស)ទ្របាន 900kg សម្ភារៈផ្ទះបាយ1ឈុត ជណ្តើរយន្ត (ម៉ាក់ Schindler) ម៉ាស៊ីនត្រជាក់មានដាក់ក្នុងបន្ទប់គេង និងបន្ទប់ទទួលភ្ញៀវ ចំណែកទូរ មានដាក់គ្រប់បន្ទប់។
វីឡានីមួយៗ មានទំហំធំទូលាយ ទាំងសំណង់ស្ថាបត្យកម្ម និងរចនាម៉ូតផ្សេងៗក៏ដូចជា ផ្ទះបាយ បន្ទប់នីមួយៗ សុទ្ធតែប្រើប្រាស់ម៉ាកផលិតផលល្បីៗនាំចូលមកពីក្រៅប្រទេសស្វីស អ៊ីតាលី ស៊ីហ្គាពួរ និងឌូបៃ។
គម្រោង Norea Cove Residence មានទីតាំងលើទីក្រងរណបកោះនរា ដែលជាទីតាំងដ៏មានសក្តានុពលខ្លាំង និងមុតមាំនាពេលបច្ចុប្បន្ន។ Norea Cove មិនត្រឹមតែស្ថិតនៅជាប់នឹងដងទន្លេមេគង្គប៉ុណ្ណោះទេ តែក៏ស្ថិតនៅជិតតំបន់ពាណិជ្ជកម្មជាច្រើនជាពិសេសទីក្រុងកោះពេជ្រ តែម្តង។ អគារពាណិជ្ជកម្មទំនើបៗ លំនៅដ្ឋានប្រណិតៗ សណ្ឋាគារលំដាប់អន្តរជាតិ អគារការរិយាល័យទំនើបធំទូលាយ កន្លែងលំហែកាយយ៉ាងសម្បូរបែបដែលមាននៅលើទឹកកោះនរា ក៏ដូចជានៅតំបន់ជុំវិញ។ ដើម្បីរួមចំណែកពង្រឹងការអភិវឌ្ឍនលើដីកោះនរា ក្រុមហ៊ុន OCIC មានសាងសង់ស្ពានចំនួន2 គឺសា្ពនភ្ជាប់ទៅកាន់ទីក្រុងកោះពេជ្រ និងស្ពានភ្ជាប់ទៅកាន់តំបន់ច្បារអំពៅ ផ្លូវជាតិលេខ1។
គម្រោងវីឡាទំនើបផ្តល់នូវលក្ខណៈពិសេសដ៏ប្រណិតដូចជា ជណ្តើរយន្តឯកជន កន្លែងទទួលភ្ញៀវខាងក្រៅ និងអាងហែលទឹកឯកជន។ វាក៏រួមបញ្ចូលផងដែរនូវផ្ទះបាយបែបទំនើបដែលមានទាំងមុខងារងាយស្រួលប្រើប្រាស់ និងទាន់សម័យ។អតិថិជនអាចរីករាយជាមួយបន្ទប់កំសាន្ត ឯកជនភាព និងសុខុមាលភាពរបស់អ្នករស់នៅត្រូវបានបំពេញដោយ បន្ទប់ស្ទីម ហ្សូណា និងស្ប៉ាឯកជន ដែលផ្តល់នូវ ការសំរាកលំហែ និងធ្វើឱ្យមានភាពស្រស់ថ្លាក្នុងភាពសុខស្រួលនៃផ្ទះរបស់អ្នក។ សម្រាប់គ្រួសារ បន្ទប់កុមារដែលរចនាយ៉ាងពិសេស ផ្តល់កន្លែងសុវត្ថិភាព និងច្នៃប្រឌិតសម្រាប់កុមារលេង និងធំធាត់។
សុវត្ថិភាព និងភាពឯកជនគឺជារឿងសំខាន់បំផុត ដោយគេហដ្ឋាននីមួយៗមានប៉ុស្តិ៍យាមដ៏ទំនើបនៅច្រកទ្វារខាងមុខ ដែលធានាបាននូវបរិយាកាសសុវត្ថិភាព និងស្ងប់ស្ងាត់។ វីឡានេះក៏ត្រូវបានរចនាជាមួយនឹងកន្លែងរស់នៅពិសេសសម្រាប់អ្នកយាម និងអ្នករស់នៅជាមួយ រួមជាមួយនឹងបន្ទប់គេង និងបន្ទប់ទឹក ដែលផ្តល់ឱ្យពួកគេនូវកន្លែងស្នាក់នៅប្រកបដោយផាសុកភាព និងឯកជន។
កុំខកខានឱកាសដើម្បីផ្លាស់ប្តូររបៀបរស់នៅរបស់អ្នក និងលើកកម្ពស់ស្តង់ដាររបស់អ្នក។ សូមអញ្ជើញមកទស្សនាផ្ទះគំរូ និងស្វែងយល់ពីសក្តានុពលនៃការបង្កើត Norea Cove ជាផ្ទះថ្មីរបស់លោកអ្នក។
Project ID:
PI-00020
Property Type:
Villa
Price Starting From:
$1,598,888
Project Size/Area:
38000 m2
Title:
Title-deed
Year Handover:
2026
Opposite of Diamond Island, Sangkat Nirouth,Khan Chbar Ampov, Phnom Penh
pposite of Diamond Island, Sangkat Nirouth,Khan Chbar Ampov, Phnom Penh
opposite of Diamond Island, Sangkat Nirouth,Khan Chbar Ampov, Phnom Penh
Opposite of Diamond Island, Sangkat Nirouth,Khan Chbar Ampov, Phnom Penh
Phnom Penh
Phnom Penh
Phnom Penh
Phnom Penh
Phnom Penh
Phnom Penh