IPIN Real Estate IPIN Real Estate

3Bedroom Morgan EnMaison Building 1

Phnom Penh

ខុនដូ3បន្ទប់គេង នៅគម្រោង Morgan EnMaison នៃអគារទី1 ដែលមានទំហំ 11056ម៉ែត្រការ៉េ ទំហំឯកជន85.02 ម៉ែត្រការ៉េ និងមានតម្លៃចាប់ពី 321.730ដុល្លារ ឡើងទៅ។ គម្រោង​ Morgan EnMaison មានទីតាំងស្ថិតនៅប្របតាមដងទន្លេមេគង្គ ក្នុងខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ជាទីតាំងដែលសំខាន់មួយនៅមាត់ទន្លេ របស់ក្រុមហ៊ុន Morganford I...

ខុនដូ3បន្ទប់គេង នៅគម្រោង Morgan EnMaison នៃអគារទី1 ដែលមានទំហំ 11056ម៉ែត្រការ៉េ ទំហំឯកជន85.02 ម៉ែត្រការ៉េ និងមានតម្លៃចាប់ពី 321.730ដុល្លារ ឡើងទៅ។

គម្រោង​ Morgan EnMaison មានទីតាំងស្ថិតនៅប្របតាមដងទន្លេមេគង្គ ក្នុងខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ជាទីតាំងដែលសំខាន់មួយនៅមាត់ទន្លេ របស់ក្រុមហ៊ុន Morganford Investment (Cambodia)Co.,Ltd ត្រូវបានសាងសង់ឡើងនៅក្នុងឆ្នាំ2019 ដែលមានអាគារចំនួន 5អាគារ និងប្រគល់សោជូនអតិថិជននៅចុងឆ្នាំ 2023 សម្រាប់អាគារទី1,2,7។

អាគារទាំង5 របស់ ក្រុមហ៊ុន Morgan EnMaison ត្រូវបានសាងសង់ជារាង​អក្សរ អាគារទី1,2,5,6 ជាប្រភេទខុនដូ និងអាគារទី3 ជាអាគារពាណិជ្ជកម្ម សាងសង់លើផ្ទៃដីសរុបទំហំ ២៤,០០០ ម៉ែត្រការ៉េ ក្នុងទំហំនៃផ្ទៃក្រឡាអាគារសរុប 400,000 ម៉ែត្រការ៉េ ដែលមានម្ចាស់ក្រុមហ៊ុនឈ្មោះ DING YONGJUN ជាជនជាតិ ចិនសៀងហៃ សញ្ជាតិ ខ្មែរ។ គម្រោងសាងសង់ជាលំនៅដ្ឋានប្រណិតប្របតាមដងទន្លេមេគង្គ មានសួនច្បារធំទូលាយរហូតដល់ជិត 10,000 ម៉ែត្រការ៉េ អាងហែលទឹកកញ្ចក់ និងក្លិបប្រណិតឯកជនលើអាកាស វេទិការធុរកិច្ច លក្ខណៈអន្តរជាតិ​។

គម្រោង​ Morgan EnMaison និងក្លាយជាសហគមន៍ធំមួយ ដែលររស់នៅប្រកបដោយ ផាសុខភាព សុខដុមរមនា និងមានខ្បល់អាកាសបរិសុទ្ធពីទន្លេមេគង្គ និងមិនមានសម្លេងឡាន ម៉ូតូមករំខានឡើយ។ ហើយអ្វីដែលរិតតែពិសេសទៀតនោះ អ្នករស់នៅទីនោះអាចជិះអូប័រ ឬធ្វើដំណើរកំស្សាន្តតាមដងទន្លេ។

មានមជ្ឍមណ្ឌលពាណិជ្ជកម្មខ្នាតតូច និងខ្នាតធំសម្រាប់​គ្រប់​តម្រូវការ និងមានសេវាកម្មកម្សាន្តផ្សេងៗជាច្រើនទៀតនៅជិតដៃរបស់លោកអ្នក គម្រោង Morgan EnMaison នឹងក្លាយជាសហគមន៍លំនៅដ្ឋានប្លែកគេសម្រាប់វណ្ណៈកណ្តាល និងឥស្សរជនដែលអាចរីករាយនឹងរបៀប រស់នៅដ៏ថ្លៃថ្នូរួមជាមួយសេវាកម្មអចលនទ្រព្យលំដាប់ផ្កាយប្រាំ។

អត្ថប្រយោជន៍យ៉ាង​ច្រើន​ក្នុងការរស់នៅក្នុងគម្រោង Morgan EnMaison ដូចជា៖

1.រស់នៅពោពេញទៅដោយផាសុខភាព ស៊ីវីល័យ ស្រូបយកខ្យល់អាកាសបរិសុទ្ធពីដងទន្លេ មិនមានសំឡេងឡានម៉ូតូមករំខាននៅជិតកន្លែង​អប់រំថ្នាក់ជាតិ និងអន្តរជាតិជាច្រើនដូចជាសាកលវិទ្យាល័យន័រតុន សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ និងសាលាអន្តរជាតិអូស្រ្តាលីភ្នំពេញ។

2.កន្លែងផ្តល់សេវាវេជ្ជសាស្រ្តធំៗដូចជាមន្ទីរពេទ្យសាន់រ៉ាយជប៉ុនភ្នំពេញ និងមន្ទីរពេទ្យកាល់ម៉ែត។

3.ការរស់នៅ និងការកម្សាន្តពោពេញដោយភាពស្រស់ស្អាត និងភ្លើងពណ៌​នៅក្នុងតំបន់តែមួយ ​នៅជិត សណ្ឋាគារសុខា និងទីកន្លែងសំខាន់ៗ ជាច្រើនទៀត។

4.ការដឹកជញ្ជូនមានការតភ្ជាប់​ល្អ អាចចេញចូល​ក្នុង​តំបន់​សំខាន់ៗក្នុងក្រុងបានភ្លាមៗដូចជា ផ្សារទំនើបអ៊ីអន ផ្សារទំនើប Yang ផ្សារម៉ាក្រូ និងមាត់ទន្លេនៅស៊ីសុវត្ថិ។

Show more

Property Overview

Property ID:

PBP-00019C

Price Starting From:

$321,730

Land Size:

400000 m2

Bedrooms:

3

Bathrooms:

2

Year Handover:

2023

Title:

Hard title deed

Location

ទន្លេមេគង្គ ជ្រោយចង្វារ រាជធានីភ្នំពេញ

Similar Properties