បេសកកម្ម
ធ្វើជាដៃគូដ៏ល្អបំផុតដើម្បីជួយអតិថិជនអាចទិញអចលនទ្រព្យក្នុងក្ដីស្រមៃទាំងសំរាប់ការរស់នៅនិងវិនិយោគប្រកបដោយនិរន្តរភាព។
គ្រប់ភ្នាក់ងារលក់របស់ក្រុមហ៊ុនអចលនទ្រព្យ អាយភីន សុទ្ធតែមានគោលដៅនេះរួមគ្នាក្នុងគោលបំណងជួយអតិថិជនទទួលបានការវិនិយោគអចលនទ្រព្យប្រកបដោយសក្កដានុពលនិងនិរន្តភាព។ យើងបង្កើតប្រព័ន្ធបច្ចេកវិទ្យាដើម្បីជួយភ្នាក់ងារលក់របស់យើងឲ្យធ្វើការប្រកបដោយប្រសិទ្ធភាព និងអាចស្វែងរកអតិថិជនបានកាន់តែច្រើនដើម្បីបំពេញបេសកកម្មនេះ។ វគ្គបណ្ដុះបណ្ដាលរបស់យើងជួយឲ្យភ្នាក់ងារលក់ប្រើប្រាស់បច្ចេកទេស និងប្រព័ន្ធការងារកាន់តែប្រសើរឡើង ដែលធ្វើឲ្យក្រុមការងាររបស់ អាយភីន អាចជួយអតិថិជនស្វែងរកផ្ទះជាទីស្រលាញ់របស់ពួកគេបានលឿនបំផុត។
ទស្សនវិស័យ
ក្លាយជាក្រុមហ៊ុនអចលនទ្រព្យឈានមុខគេនៅកម្ពុជា ហើយយើងធ្វើការងារឲ្យល្អបំផុតដើម្បីជួយ អតិថិជន ភ្នាក់ងារលក់ និងបុគ្គលិកទាំងអស់ ក្នុងការកសាងទ្រព្យសម្បត្តិ ក្នុងគោលបំណងចូលរួមជួយអភិវឌ្ឍសង្គមជាតិយើងទាំងអស់គ្នា។
គុណតម្លៃ
- មានគោលដៅច្បាស់លាស់
- មានសេចក្តីព្យាយាមខ្ពស់
- មានការផ្តោតនិងយកចិត្តទុកដាក់ខ្ពស់
- មានចំណេះដឹងប្រកបដោយក្រមសីលធម៌
- ស្មោះត្រង់