Boeung Keng Kang District
គម្រោង LE CONDÉ BKK1 ជាគម្រោងអភិវឌ្ឍន៍ចម្រុះរបស់ក្រុមហ៊ុន Wangfu International Real Estate Development Co., Ltd. ត្រូវបានរចនា និងសាងសង់ឡើងដោយក្រុមហ៊ុនវិស្វកម្មនិងសំណង់មានប្រភពពីប្រទេសចិន ដោយមានក្រុមហ៊ុន HOPETREE JAPAN របស់ប្រទេសជប៉ុន ជាអ្នកទទួលបន្ទុកផ្នែកសេវាកម្មគ្រប់គ្រងអចលនទ្រព្យ។
LE CONDÉ BKK1 មានកម្ពស់សរុប 43ជាន់ ស្មើនឹង 145ម៉ែត្រ ផ្ទៃដីសាងសង់សរុប3029ម៉ែត្រការ៉េ និងទំហំអគារ 37x98ម៉ែត្រ អាផាតដ៏ល្អឥតខ្ចោះក្នុងគម្រោងនេះ។
ខុនដូ2បន្ទប់គេង នៅគម្រោង LE CONDÉ BKK1 ដែលមានទំហំ 72.67 ម៉ែត្រការ៉េ ដល់ 90.96ម៉ែត្រការ៉េ។
មុនពេលប្រគល់លំនៅឋានជូនអតិថិជន គ្រប់យូនីតត្រូវបានបំពាក់ដោយគ្រឿងសង្ហារឹមយ៉ាងពេញលេញ ស្របតាមរបត់ថ្មីនៃទីផ្សារលំនៅឋានសម័យទំនើប។ តម្លៃជាមធ្យម 3,100 ដុល្លារអាមេរិកក្នុងមួយម៉ែត្រការ៉េ កាន់តែពិសេសជាងនេះទៅទៀត ក្រុមហ៊ុន HOPETREE ដែលជាអ្នកទទួលបន្ទុកផ្នែកសេវាកម្មគ្រប់គ្រងអចលនទ្រព្យនៃគម្រោងនេះ បានសម្រេចចិត្តផ្ដល់ជូនបន្ថែមនូវលក្ខខណ្ឌធានាជួលត្រឡប់រយៈពេល 3ឆ្នាំ ក្នុងអត្រាខ្ពស់រហូតដល់ 8% ក្នុងមួយឆ្នាំ។
ដោយមានគោលបំណងសំខាន់ក្នុងការពាំនាំមកនូវរបៀបរស់នៅប្រកបដោយឧត្ដមភាព និងទាន់សម័យសម្រាប់អ្នករស់នៅ គម្រោង LE CONDÉ BKK1 រួមបញ្ចូលនូវ បរិវេណទទួលភ្ញៀវដ៏ធំល្វឹងល្វើយ (Grand Lobby) ទីតាំងពាណិជ្ជកម្ម អាងហែលទឹក ក្លិបហាត់ប្រាណ បន្ទប់យោហ្គា ចំណតរថយន្ត សាលសន្និសីទនៅជាន់ទី៣២ អាងហែលទឹកនៅជាន់ដំបូល អមដោយស្កាយបារប្រណីតថែមទៀតផង។
បន្ថែមពីលើនេះទៀត LE CONDÉ BKK1 រួមបញ្ចូលនូវបរិក្ខារលំដាប់ខ្ពស់ជាច្រើន លក្ខណៈពិសេសដែលមានប្រព័ន្ធ Smart Home ការរស់នៅជាសហគមន៍ និងមានកន្លែងកំសាន្តសម្ភារៈបរិក្ខាច្រើនសំបូរបែបរហូតដល់ 5ជាន់ រួមមាន៖
ជាន់ផ្ទាល់ដី៖ ជាទីតាំងពាណិជ្ជកម្មជាប់ៗគ្នា បន្ទប់អានសៀវភៅលក្ខណៈ ៣.០បែបបូទិច ដំបូងគេបង្អស់ក្នុងទីក្រុងភ្នំពេញ
ជាន់ទី6៖ មានអាងហែលទឹកខាងក្នុង ក្លឹបហាត់ប្រាណ ផ្លូវរត់សម្រាប់ហាត់ប្រាណ ប្រវែង 240 ម៉ែត្រ
ជាន់ទី15៖ កន្លែងកម្សាន្តសម្រាប់កុមារ ទំហំ 800 ម៉ែត្រការ៉េ
ជាន់ទី32៖ សួនច្បារធម្មជាតិលើអាកាស ទំហំ 1,000 ម៉ែត្រការ៉េ និងមានកន្លែងធ្វើការរួម
ជាន់ទី42-43៖ ជាប្រភេទ ខុនដូ លើអាកាស(Penthouse & Duplex)
ជាន់លើអាកាស៖ មានអាងហែលទឹកលើអាកាសរាងជាអក្សរC Sky Bar
ចំណុចដែលកាន់តែទាក់ទាញជាងនេះទៅទៀត គឺនៅគ្រប់យូនីតទាំងអស់សុទ្ធសឹងតែបានបំពាក់ដោយបច្ចេកវិទ្យាស្មាតហូម (លំនៅឋានឆ្លាតវៃ) របស់ក្រុមហ៊ុន Xiaomi Techologies ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាធំបំផុតមួយរបស់ប្រទេសចិន។ ប្រព័ន្ធលំនៅឋានឆ្លាតវៃនេះនឹងផ្សារភ្ជាប់ទៅនឹងឧបករណ៍ប្រើប្រាស់ក្នុងផ្ទះ ដែលអនុញាតឱ្យម្ចាស់អាផាតមិនធ្វើការគ្រប់គ្រងនិងបញ្ជាឧបករណ៍ក្នុងផ្ទះពីចម្ងាយ ដូចជា ការគ្រប់គ្រងសីតុណ្ហភាពក្នុងបន្ទប់ ការបិទបើកអំពូលភ្លើង ការកំណត់ម៉ោងរោទិ៍សម្រាប់ការងារផ្ទះ និង បច្ចេកវិទ្យាសន្សំសំចៃថាមពលដោយស្វ័យប្រវត្តិ ដោយគ្រាន់តែចុចប៊ូតុងនៅលើទូរស័ព្ទតែប៉ុណ្ណោះ។
សម្រាប់ព័ត៌មានលម្អិតសូមទំនាក់ទំនងមកកាន់ទូរស័ព្ទ ឬតេលេក្រាម៖
ទូរស័ព្ទ៖ 010 796 096 | 012 796 096
• Telegram: https://t.me/IPIN_REALESTATE
Property ID:
PJL-00003
Price Starting From:
$360,000
Land Size:
90 m2
Bedrooms:
2
Bathrooms:
2
Year Handover:
-
Title:
Hard-title
ផ្លូវលេខ352, សង្កាត់បឹងគេងកង1, ខណ្ឌបឹងគេងកង, រាជធានីភ្នំពេញ
Boeung Keng Kang District
Boeung Keng Kang District
Boeung Keng Kang District
Boeung Keng Kang District
Boeung Keng Kang District
Boeung Keng Kang District
© 2022, រក្សា សិទ្ធិគ្រប់យ៉ាង អាយ ភីន រៀលអ៊ីស្ទេត ឯ.ក