Chbar Ampov District
ស្ទូឌីយូ នៅគម្រោង Vue Aston ដែលមានទំហំចាប់ ពី32.62ម៉ែត្រការ៉េ ដល់ 43.99ម៉ែត្រការ៉េ និងទំហំឯកជន 23.68 ម៉ែត្រការ៉េ ដល់ 31.94 ម៉ែត្រការ៉េ។
គម្រោង Vue Aston មានទីតាំងស្ថិតនៅកោះនរាហ៍ជាប់មាត់ទន្លេ ទល់មុខកោះពេជ្រ ជាគម្រោងលំដាប់សណ្ឋាគារផ្កាយ5 ដែលអភិវឌ្ឍន៏ដោយក្រុមហ៊ុនTHE PENINSULA CAPTITAL CO.,LTD ដែលមានម្ចាស់គម្រោងឈ្មោះ DENG WENFANG ជាជនជាតិចិនសៀងហៃ គម្រោងសាងសង់នៅលើផ្ទៃដី 5,600ម៉ែត្រការ៉េ ដែលមានកម្ពស់ 38ជាន់ ស្មើរនឹង140ម៉ែត្រ សរុប 818យូនីត និងបញ្ចប់ការសាងសង់នៅថ្ងៃទី 30 ខែមិថុនា ឆ្នាំ2023។
គម្រោង Vue Astonមានលក្ខណៈពិសេសជាច្រើនសម្បូរបែប ទាំងការរស់នៅ កន្លែងធ្វើការ និងកន្លែងកំសាន្ត ដែលអមទៅដោយទេសភាពទីក្រុងទាំងមូល និងទេសភាពដងទន្លេបួនមុខ មានកំពង់ផែនៅជិតគម្រោងយក្ស OCIC ជាង100 ហិកតារបស់ អ្នកឧកញ៉ា ពុង ខៀវសែ ទល់មុខទីក្រុងពាណិជ្ជកម្មកោះពេជ្រ ដែលតភ្ជាប់ស្ពានបេតុងខ្សែកាបមក កោះនរាហ៍ និងតំបន់ប៉េងហួតបឹងស្នោ។ ក្នុងការធ្វើដំណើរ លោកអ្នកនឹងចំណាយពេលត្រឹមតែ 5នាទីទៅដល់កោះពេជ្រ 6នាទីទៅដល់ផ្សារទំនើបAEON1 6នាទីទៅដល់ព្រះបរមរាជវាំង 6នាទីទៅដល់វិមានឯករាជ្យនិងតំបន់បឹងកេងកងមួយ និង5នាទីទៅដល់ប៉េងហួតបឹងស្នោរ។
គម្រោង ផ្តល់ជូនកម្មសិទ្ធប្លង់អចិន្ត្រៃយ៍ ដែលមានការធានាផ្នែកខាងក្នុងបន្ទប់រយៈពេល1ឆ្នាំលើការខូចខាតប្រព័ន្ធទឹក ឬ ប្រព័ន្ធភ្លើង និងធានាផ្នែកខាងក្រៅអាគារ៣ឆ្នាំ លើការខូចខាតប្រេះស្រាំ ដូរពណ័ថ្នាំផ្នែកខាងក្រៅ។ មួយវិញទៀត Vue Aston មានចំណតរថយន្តក្រោមដីពីរជាន់ និងជាន់ផ្ទាល់ដីសរុប 318ចំណត មានជណ្តើរយន្ត9 និងជណ្តើរជើង3 មានកន្លែងដូចជា កន្លែងទទួលភ្ញៀវ សណ្ឋាគារ ហាងកាហ្វេ ហាងលក់ទំនិញ ភោជនីយដ្ឋាន សាលប្រជុំដែលអាចផ្ទុកមនុស្សបានដល់ទៅ1,400នាក់ សណ្ឋាគារផ្កាយ5 និងខុនដូ។
កាន់តែពិសេសនោះ គម្រោងក៏មានការធានាជួលត្រលប់រយៈពេល2ឆ្នាំ ដែលជាផលចំនេញសម្រាប់អ្នកវិនិយោគទុន ដែលឆ្នាំទី1ទទួលបានការប្រាក់6% និងឆ្នាំទី2ទទួលបានការប្រាក់7% តែការជួលត្រលប់នេះមានត្រឹមជាន់ទី19ចុះ ហើយតម្រូវអតិថិជនទិញកញ្ចប់គ្រឿងសង្ហារឹម(Funiture Package)។ ចំពោះការបង់ប្រាក់ក៏មានច្រើនជម្រើសងាយស្រួល និងបត់បែនសម្រាប់ផ្តល់ជូនលោកអ្នកមានទាំងការបង់ផ្តាច់និងការបង់រំលស់តាមដំណាក់កាល ដែលជាចម្រើសល្អសម្រាប់លោកអ្នក។
សម្រាប់ព័ត៌មានលម្អិតសូមទំនាក់ទំនងមកកាន់ទូរស័ព្ទ ឬតេលេក្រាម៖
ទូរស័ព្ទ៖ 010 796 096 | 012 796 096
• Telegram: https://t.me/IPIN_REALESTATE
Property ID:
PJV-00001
Price Starting From:
$86,982
Land Size:
44 m2
Bedrooms:
1
Bathrooms:
1
Year Handover:
-
Title:
Hard-title
ផ្លូវ 349 ភូមិកោះនរាហ៍ សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ
Chbar Ampov District
Chbar Ampov District
Chbar Ampov District
© 2022, រក្សា សិទ្ធិគ្រប់យ៉ាង អាយ ភីន រៀលអ៊ីស្ទេត ឯ.ក