IPIN Real Estate IPIN Real Estate

វីឡាបួនបន្ទប់គេងនៅ Kiripark Residence and Resort

Sihanoukville

Kiripark Residence and Resort ផ្ទះគំរូ ត្រូវបានបញ្ចប់ទាំងស្រុងហើយនៅពេលនេះ យើងត្រៀមខ្លួនរួចជាស្រេចដើម្បីស្វាគមន៍អតិថិជនគ្រប់ៗរូប។ ឱកាសចំណេញខ្ពស់តម្លៃវីឡាលក់ក្នុងមួយម៉ែត្រការ៉េឥឡូវនេះត្រឹមតែ $500 ក្នុងមួយម៉ែត្រការ៉េ ផ្តល់ជូនជាមួយនឹងគ្រឿងសង្ហារឹមពេញមួយឈុតពេញគ្រប់ប្រភេទវីឡាទាំងអស់។ គម្រោងនេះ មានប្រភេទវី...

Kiripark Residence and Resort ផ្ទះគំរូ ត្រូវបានបញ្ចប់ទាំងស្រុងហើយនៅពេលនេះ យើងត្រៀមខ្លួនរួចជាស្រេចដើម្បីស្វាគមន៍អតិថិជនគ្រប់ៗរូប។

ឱកាសចំណេញខ្ពស់តម្លៃវីឡាលក់ក្នុងមួយម៉ែត្រការ៉េឥឡូវនេះត្រឹមតែ $500 ក្នុងមួយម៉ែត្រការ៉េ ផ្តល់ជូនជាមួយនឹងគ្រឿងសង្ហារឹមពេញមួយឈុតពេញគ្រប់ប្រភេទវីឡាទាំងអស់។

គម្រោងនេះ មានប្រភេទវីឡាពីរបែប វីឡាស្វីត4បន្ទប់គេង វីឡាប៊ូទិក ប្រភេទ2បន្ទប់គេង។ វីឡាស្វីត4បន្ទប់គេង ដែលមានទំហំចាប់ពី543.40 ម៉ែត្រការ៉េ មានបន្ទប់គេងបន្ទប់ទទួលភ្ញៀវបន្ទប់ទឹកផ្ទះបាយ អាងហែលទឹកឯកជនមួយ ផ្ដល់ជូនប្លង់រឹងដោយឥតថ្លៃ គ្រឿងសង្ហារឹមមួយឈុតធំពេញ

នៅគម្រោង Kiri Park and Residence ជាជម្រើសល្អបំផុតសម្រាប់អតិថិជន ជាមួយនឹងអំណោយផលពីទីតាំងធម្មជាតិដែលមានព្រៃ ភ្នំ និងបឹងធម្មជាតិ Kiripark Residence and Resort នឹងបើកមុខមាត់ថ្មីក្នុងវិស័យអចលនទ្រព្យកម្ពុជាដែលមានលក្ខណៈច្នៃប្រឌិតនិងគិតគូដល់ការរស់នៅប្រកបដោយផាសុកភាព និងផ្ដល់ផលចំណេញខ្ពស់ដល់អតិថិជន។

លើសពីការវិនិយោគទិញវីឡាសម្រាកលម្ហែ អតិថិជននឹងទទួលបានកាធានាជួលត្រលប់រយៈពេល5ឆ្នាំពេញដោយទទួលបានប្រាក់ចំណូលប្រចាំខែ និងការធានាទិញត្រលប់ក្រោយរយៈពេល5ឆ្នាំ

Kiripark Residence and Resort នឹងក្លាយជាគោលដៅសម្រាកលម្ហែសម្រាប់ទេសចរជាតិនិងអន្តរជាតិ ក៏ដូចជាទីតាំងដ៏ល្អឥតខ្ចោះសម្រាប់ការធ្វើ Staff Retreat, Management Retreat ឬ Team Building ដែលគម្រោងនឹងផ្ដល់ជូនបទពិសោធន៍សម្រាកលម្ហែលំដាប់អភិជននិងមានតែមួយគត់។

គម្រោង Kiripark Residence and Resort វិនិយោគ និងអភិវឌ្ឍផ្ទាល់ដោយអភិវឌ្ឃន៍ដោយក្រុមហ៊ុន ​Han Thong Investment co., Ltd លោកឧកញ៉ា លីម លាង នៅលើផ្ទៃដី 300 ហិចតាសរុបមាន 800វីឡា។ បានបើកលក់ក្នុងដំណាក់កាលទីមួយលើផ្ទៃដី13.5 ហិកតា​មាន85 វីឡា គឺជាគម្រោងវីឡាសម្រាកលម្ហែប្រណិតបែបអភិជនធំជាងគេនៅកម្ពុជា។

ទីតាំងគម្រោងស្ថិតនៅភូមិស្ទឹងឆាយ ឃុំស្ទឹងឆាយ ស្រុកកំពង់សិលា ខេត្តព្រះសីហនុធ្វើដំណើរតាមផ្លូវល្បឿនលឿនត្រឹមរយៈពេលប្រមាណមួយម៉ោង និងត្រឹមតែ2នាទីពីច្រកចេញចូលទី6នៃផ្លូវល្បឿនលឿន។ ធ្វើដំណើរពីគម្រោងត្រឹម15នាទីដល់ឆ្នេរនេសាទ 20 នាទីដល់មណីយដ្ឋានថ្មរូង 20នាទីដល់អាកាសយានដ្ឋានព្រះសីហនុ។

Show more

Property Overview

Property ID:

PBP-00046V

Price Starting From:

$244,450

Land Size:

1020 m2

Bedrooms:

4

Bathrooms:

5

Year Handover:

2026

Title:

Hard-tittle deed

Location

ភូមិស្ទឹងឆាយ ឃុំស្ទឹងឆាយ ស្រុកកំពង់សិលា ខេត្តព្រះសីហនុ

Similar Properties