Clients will get more benefit by joining the party that organized by Morgan EnMaison collaborate with IPIN, which will provide huge offer and special promotion
គម្រោងខុនដូ Morgan EnMaison និងក្រុមហ៊ុន IPIN Real Estate នឹងរៀបចំកម្មវិធីជប់លៀងអបអរជោគជ័យក្នុងឆមាសទីមួយនាថ្ងៃទី 29 កក្កដា ឆ្នាំ2023 ចាប់ពីម៉ោង 3 រសៀលដល់ម៉ោង 9 យប់នៅអគារខុនដូ Morgan EnMaison ជ្រោយចង្វាប្របដងទន្លេមេគង្គ។
កម្មវិធីប្រចាំឆ្នាំដ៏អស្ចារ្យនេះត្រូវបានរៀបចំឡើងជាពិសេសសម្រាប់អតិថិជនរបស់ក្រុមហ៊ុន IPIN Real Estate ដើម្បីទទួលបានបរិយាកាសជួបជុំ លម្ហែអារម្មណ៍តាមរយៈការជិះទូកកម្សាន្ត ពិសារអាហារនិងភេសជ្ជៈដ៏មានឱជារស និងទទួលបានការផ្ដល់ជូនការបញ្ចុះតម្លៃខុនដូល្អបំផុតជាមួយនឹងរង្វាន់ជាច្រើនទៀត។
កម្មវិធីនេះនឹងផ្ដល់ជូនបទពិសោធន៍នៃកម្មវិធីជប់លៀងក្នុងអគារប្រណិតប្របដងទន្លេ រីករាយជាមួយនឹងតន្ត្រី ក្រេបរសជាតិស្រាក្រហម និងអាហារឈ្ងុយឈ្ងាញ់។
លោក ឆាត ចន្ទី នាយកគ្រប់គ្រប់ការលក់គម្រោងនៃក្រុមហ៊ុន IPIN បានលើកឡើងថា កម្មវិធីនេះនឹងផ្ដល់ជូនប្រមូសិនពិសេសមិនធ្លាប់មានសម្រាប់អតិថិជនរបស់ IPIN ដែលអញ្ជើញមកចូលរួមកម្មវិធីជប់លៀងប្រចាំឆ្នាំដែលរៀបចំផ្ដាច់មុខដោយ Morgan EnMaison និង IPIN Real Estate រួមមានការបញ្ចុះតម្លៃច្រើនបំផុត ជូនកាដូទូរស័ព្ទ iPhone14 ភ្លាមៗនៅក្នុងកម្មវិធី ឈុតអេឡិចត្រូនិកដែលរួមមានម៉ាស៊ីនត្រជាក់ ទូទឹកកក ម៉ាស៊ីនបោកគក់ និងទូរទស្សន៍ ហ្វ្រីតម្លៃថែទាំមួយឆ្នាំ ហ្វ្រីចំណត់ឡានមួយគ្រឿងសម្រាប់ការជាវវីឡាលំហអាកាស និងកាដូជាច្រើនទៀត។
Morgan EnMaison ផ្ដល់ជូនបែបបទជីវិតទាន់សម័យជាមួយនឹងរចនាបទអគារលំដាប់ផ្កាយប្របដងទន្លេ ការចនាម៉ូតបន្ទប់ និងអគារដែលធានាបាននូវខ្យល់អាកាស និងបរិយាកាសដ៏សែនមនោរម្យ បង្កើតបានជាសហគមន៍រស់នៅប្រណិតនិងដំបូងគេបង្អស់ក្នុងរាជធានីភ្នំពេញ។
ជួបគ្នានៅ Morgan EnMaison នាថ្ងៃទី 29 កក្កដា ចាប់ពីម៉ោង៤រសៀល! សូមកុំខនខានឱកាសដ៏កម្របំផុតដែលគម្រោងអភិវឌ្ឍន៍អគារខុនដូដ៏ធំបំផុត សហការជាមួយក្រុមហ៊ុនលក់ឈានមុខគេនៅកម្ពុជារៀបចំព្រឹត្តិការណ៍ប្រចាំឆ្នាំដើម្បីផ្ដល់ផលចំណេញមិនធ្លាប់មានដល់អតិថិជនរបស់ខ្លួន។
សម្រាប់ព័ត៌មានលម្អិតសូមទំនាក់ទំនងមកកាន់ក្រុមការងារលក់តាមរយៈលេខទូរស័ព្ទ៖ 012 736 575 ៕