Phnom Penh
ខុនដូ2បន្ទប់គេង នៅគម្រោង Morgan EnMaison នៃអគារទី2 ដែលមានទំហំសាងសង់ចាប់ពី97.63ម៉ែត្រការ៉េ ដល់ 98.80ម៉ែត្រការ៉េ ទំហំឯកជន 75.91ម៉ែត្រការ៉េ ដល់ 76.66ម៉ែត្រការ៉េ ។
គម្រោង Morgan EnMaison មានទីតាំងស្ថិតនៅប្របតាមដងទន្លេមេគង្គ ក្នុងខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ជាទីតាំងដែលសំខាន់មួយនៅមាត់ទន្លេ របស់ក្រុមហ៊ុន Morganford Investment (Cambodia)Co.,Ltd ត្រូវបានសាងសង់ឡើងនៅក្នុងឆ្នាំ2019 ដែលមានអាគារចំនួន 5អាគារ និងប្រគល់សោជូនអតិថិជននៅចុងឆ្នាំ ២០២៣ សម្រាប់អាគារទី1,2,7។
អាគារទាំង៥ របស់ ក្រុមហ៊ុន Morgan EnMaison ត្រូវបានសាងសង់ជារាងអក្សរ U អាគារទី1,2,5,6 ជាប្រភេទខុនដូ និងអាគារទី3 ជាអាគារពាណិជ្ជកម្ម សាងសង់លើផ្ទៃដីសរុបទំហំ 24,000 ម៉ែត្រការ៉េ ក្នុងទំហំនៃផ្ទៃក្រឡាអាគារសរុប 400,000ម៉ែត្រការ៉េ ដែលមានម្ចាស់ក្រុមហ៊ុនឈ្មោះ DING YONGJUN ជាជនជាតិ ចិនសៀងហៃ សញ្ជាតិ ខ្មែរ។ គម្រោងសាងសង់ជាលំនៅដ្ឋានប្រណិតប្របតាមដងទន្លេមេគង្គ មានសួនច្បារធំទូលាយរហូតដល់ជិត 10,000 ម៉ែត្រការ៉េ អាងហែលទឹកកញ្ចក់ និងក្លិបប្រណិតឯកជនលើអាកាស វេទិការធុរកិច្ច លក្ខណៈអន្តរជាតិ។
គម្រោង Morgan EnMaison និងក្លាយជាសហគមន៍ធំមួយ ដែលររស់នៅប្រកបដោយ ផាសុខភាព សុខដុមរមនា និងមានខ្បល់អាកាសបរិសុទ្ធពីទន្លេមេគង្គ និងមិនមានសម្លេងឡាន ម៉ូតូមករំខានឡើយ។ ហើយអ្វីដែលរិតតែពិសេសទៀតនោះ អ្នករស់នៅទីនោះអាចជិះអូប័រ ឬធ្វើដំណើរកំស្សាន្តតាមដងទន្លេ។
មានមជ្ឍមណ្ឌលពាណិជ្ជកម្មខ្នាតតូច និងខ្នាតធំសម្រាប់គ្រប់តម្រូវការ និងមានសេវាកម្មកម្សាន្តផ្សេងៗជាច្រើនទៀតនៅជិតដៃរបស់លោកអ្នក គម្រោង Morgan EnMaison នឹងក្លាយជាសហគមន៍លំនៅដ្ឋានប្លែកគេសម្រាប់វណ្ណៈកណ្តាល និងឥស្សរជនដែលអាចរីករាយនឹងរបៀប រស់នៅដ៏ថ្លៃថ្នូរួមជាមួយសេវាកម្មអចលនទ្រព្យលំដាប់ផ្កាយប្រាំ។
អត្ថប្រយោជន៍យ៉ាងច្រើនក្នុងការរស់នៅក្នុងគម្រោង Morgan EnMaison ដូចជា៖
1.រស់នៅពោពេញទៅដោយផាសុខភាព ស៊ីវីល័យ ស្រូបយកខ្យល់អាកាសបរិសុទ្ធពីដងទន្លេ មិនមានសំឡេងឡានម៉ូតូមករំខាននៅជិតកន្លែងអប់រំថ្នាក់ជាតិ និងអន្តរជាតិជាច្រើនដូចជាសាកលវិទ្យាល័យន័រតុន សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ និងសាលាអន្តរជាតិអូស្រ្តាលីភ្នំពេញ។
2. កន្លែងផ្តល់សេវាវេជ្ជសាស្រ្តធំៗដូចជាមន្ទីរពេទ្យសាន់រ៉ាយជប៉ុនភ្នំពេញ និងមន្ទីរពេទ្យកាល់ម៉ែត។
3.ការរស់នៅ និងការកម្សាន្តពោពេញដោយភាពស្រស់ស្អាត និងភ្លើងពណ៌នៅក្នុងតំបន់តែមួយ នៅជិត សណ្ឋាគារសុខា និងទីកន្លែងសំខាន់ៗ ជាច្រើនទៀត។
4.ការដឹកជញ្ជូនមានការតភ្ជាប់ល្អ អាចចេញចូលក្នុងតំបន់សំខាន់ៗក្នុងក្រុងបានភ្លាមៗដូចជា ផ្សារទំនើបអ៊ីអន ផ្សារទំនើប Yang ផ្សារម៉ាក្រូ និងមាត់ទន្លេនៅស៊ីសុវត្ថិ។
Property ID:
PBP-00014C
Price Starting From:
$137,000
Land Size:
400000 m2
Bedrooms:
2
Bathrooms:
2
Year Handover:
2023
Title:
ប្លង់រឹង
ទន្លេមេគង្គ ជ្រោយចង្វារ រាជធានីភ្នំពេញ
Phnom Penh
Phnom Penh
Phnom Penh
Phnom Penh
Phnom Penh
Phnom Penh