IPIN Real Estate IPIN Real Estate

បន្ទប់ស្ទូឌីយោនៅ La Vista One

Phnom Penh

ស្ទូឌីយោ នៅគម្រោង La Vista One​ Residences ​ ដែលមានទំហំចាប់ពី 48.99 ម៉ែត្រការ៉េ ដល់59.27 ម៉ែត្រការ៉េ និងមានតម្លៃចាប់ពី 123,927 ដុល្លារឡើងទៅ។ គម្រោង La Vista One​ Residences ត្រូវបានអភិវឍ្ឍន៍ដោយ ក្រុមហ៊ុន YIN YI VENTURE CO.,LTD. ដែលសាងសង់លើផ្ទៃដីធំទូលាយប្រមាណ​ 8208 ម៉ែត្រការ៉េ និង ទំហំអគារ 160,000 ម៉...

ស្ទូឌីយោ នៅគម្រោង La Vista OneResidencesដែលមានទំហំចាប់ពី 48.99 ម៉ែត្រការ៉េ ដល់59.27 ម៉ែត្រការ៉េ និងមានតម្លៃចាប់ពី 123,927 ដុល្លារឡើងទៅ។

គម្រោង La Vista OneResidences ត្រូវបានអភិវឍ្ឍន៍ដោយ ក្រុមហ៊ុន YIN YI VENTURE CO.,LTD. ដែលសាងសង់លើផ្ទៃដីធំទូលាយប្រមាណ​ 8208 ម៉ែត្រការ៉េ និង ទំហំអគារ 160,000 ម៉ែត្រការ៉េ​ ដែលមានកម្ពស់ 141 ម៉ែត្រ គិតជាជាន់ ស្មើរនឹង41 ជាន់។

La Vista One ស្តិតនៅលើផ្លូវមេគង្គ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ដោយឈរនៅចំចំនុចប្រសព្វនៃទន្លេមេគង្គ និងទន្លេសាប ។​ការរចនាស្ថាបត្យកម្មរបស់គម្រោងទាញយកអត្ថប្រយោជន៍ពីទីតាំងមាត់ទឹក ទេសភាពធម្មជាតិទាំងមូល និងអភិវឌ្ឍន៍តំបន់ជុំវិញ។

ក្នុងគម្រោងផងដែរ អគារខុនដូមាន ពីរអគារ ដែលមានសរុប​1750 យូនីត ដែលខុនដូមានការដេគ័រ រួចជាស្រេច និងបានបញ្ចប់ការសាងសង់ចុងឆ្នាំ2021។​ យូនីតលំនៅដ្ឋានលំដាប់ខ្ពស់របស់ គម្រោង ត្រូវបានសាងសង់ឡើងជាមួយនឹងគ្រឿងសង្ហារិមប្រកបដោយគុណភាព ។ ព្រមទាំងផ្នែកខាងក្នុងបរិក្ខារលំដាប់កំពូលរបស់ខុនដូ ត្រូវបានបំពេញបន្ថែមដោយ អាងហែលទឹកប្រើប្រាស់គ្មានដែនកំណត់ ស្កាយបារ ភោជនីយដ្ឋាន ក្លឹប បារ ហាងកាហ្វេ កន្លែងទទួលភ្ញៀវ VIP សួនលើលំហអាកាស សូណា និងកន្លែងហាត់ប្រាណ។

បច្ចុប្បន្ន អតិថិជនអាចកាន់សោរអញ្ជើញចូលស្នាក់នៅបានហើយ និងមានកម្មសិទ្ធប្លង់រឹងរួចជាស្រេច។ ខុនដូ មានប្រភេទបន្ទប់ចាប់ពី ស្ទូឌីយោ 1បន្ទប់ 2បន្ទប់គេង និង 3បន្ទប់គេង ដែលមានទំហំចាប់ពី 48.99 ម៉ែត្រការ៉េ ដល់ 127.04 ម៉ែត្រការ៉េ និងគ្រប់បន្ទប់មានកម្ពស់3.2ម៉ែត្រ។ ចំពោះចំណត អតិថិជនមិនមានការព្រួយបារម្ភនោះទេ​ ចំណតខុនដូមាន6 ជាន់ ដែល អាចចតបានរថយន្ត និងឡានបាន1000ចំណត។

ចំពោះការថែទាំអគារ បរិក្ខារ​ កាន់តែមានទំនុកចិត្តពីខាងគម្រោងបន្ថែមពីលើថែមទៀត មានការគ្រប់គ្រងដោយ ក្រុមហ៊ុន CBRE ដែលគ្រប់គ្រងទៅលើ សុវត្ថិភាពរបស់អគារ ជណ្តើរយន្ត ភ្លើងតាមផ្លូវ អនាម័យ អាងហែលទឹក និង កន្លែងហាត់ប្រាណ។

LA VISTA ONE មានអត្ថប្រយោជន៍ជូនអតិថិជន និងវិនិយោគិនដូចជា៖

1. ទីតាំងល្អ ដែលមានសក្តានុពលខ្ពស់សម្រាប់ការលូតលាស់

2. មានការពេញនិយមយ៉ាងខ្លាំងពីសំណាកអ្នកទិញក្នុងស្រុក និងអន្តរជាតិ សម្រាប់ការរស់នៅ និងការវិនិយោគ

3. អាចអញ្ជើញកាន់សោរចូលស្នាក់នៅបានភ្លាមៗ

4. ការធានាខ្ពស់ចំពោះការជួលត្រឡប់មកវិញ (GRR) ចាប់ផ្តើមពី 6% និង18% ក្នុងរយៈពេល 3 ឆ្នាំ

5. ​តម្លៃ​ពិសេស​ក្នុងតំបន់ ​ជ្រោយចង្វារ

6. ត្រូវបានគេរំពឹងថានឹងក្លាយជាការអភិវឌ្ឍន៍ដ៏សំខាន់មួយនៅជ្រោយចង្វារ

7. ផ្តល់ជូនគ្រឿងសង្ហារិមប្រកបដោយគុណភាព

8. មានប្រភេទបន្ទប់ច្រើនជម្រើសសម្រាប់អតិថិជន

9. លក្ខខណ្ឌបង់ប្រាក់ងាយស្រួលបត់បែនតាមតម្រូវការរបស់អតិថិជន

10.ទទួលបានការបញ្ចុះតម្លៃទៅតាមលក្ខខណ្ឌបង់ប្រាក់។

Show more

Property Overview

Property ID:

PBP-00041C

Price Starting From:

$123,927

Land Size:

8208 m2

Bedrooms:

1

Bathrooms:

1

Year Handover:

2021

Title:

Hard-tittle deed

គ្រឿងបរិក្ខារ

Location

នៅលើផ្លូវមេគង្គ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ

Similar Properties