IPIN Real Estate IPIN Real Estate

ខុនដូ 1បន្ទប់គេង ភូមិកីឡដ្ឋានវើលប្រ៊ីដ

Phnom Penh

គម្រោងអភិវឌ្ឍន៍អគារពាណិជ្ជកម្ម និង លំនៅឋាន “ភូមិកីឡដ្ឋាន វើលដ៍ប្រ៊ីដ” ដ៏ធំស្កឹមស្កៃទំនើបដំបូងគេបង្អស់មួយនឹងផុសរូបរាងឡើងនៅក្នុងទីក្រុងនាគសម្តេចតេជោសែន ភាគខាងជើងរាជធានីភ្នំពេញក្នុងពេលឆាប់ៗខាងមុខនេះហើយ។គម្រោង“ភូមិកីឡដ្ឋាន វើលដ៍ប្រ៊ីដ” ដ៏ធំចម្លែកប្លែកគេថ្មីមួយនេះដែរ នឹងធ្វើការសាងសង់សម្រាប់ការប្រកួតកីឡាប...

គម្រោងអភិវឌ្ឍន៍អគារពាណិជ្ជកម្ម និង លំនៅឋាន ភូមិកីឡដ្ឋាន វើលដ៍ប្រ៊ីដ ដ៏ធំស្កឹមស្កៃទំនើបដំបូងគេបង្អស់មួយនឹងផុសរូបរាងឡើងនៅក្នុងទីក្រុងនាគសម្តេចតេជោសែន ភាគខាងជើងរាជធានីភ្នំពេញក្នុងពេលឆាប់ៗខាងមុខនេះហើយ។

គម្រោងភូមិកីឡដ្ឋាន វើលដ៍ប្រ៊ីដ ដ៏ធំចម្លែកប្លែកគេថ្មីមួយនេះដែរ នឹងធ្វើការសាងសង់សម្រាប់ការប្រកួតកីឡាប្រជាជាតិអាស៊ីអាគ្នេយ៍ និង អាស៊ានប៉ារ៉ាហ្គេម ក្នុងឆ្នាំ2023 ដែលនឹងប្រារព្ធធ្វើឡើងនៅលើទឹកដីអច្ឆរិយៈនៃព្រះរាជាណាចក្រកម្ពុជា។ គម្រោងនេះនឹងសាងសង់អមជាមួយស្ថាបត្យកម្មយ៉ាងវិសេសវិសាល លាតសន្ធឹងលើផ្ទៃដីជាង 6ហិចតា ជាប់នឹងពហុកីឡដ្ឋានជាតិមរតកតេជោ ដែលស្ថិតនៅក្នុងទីក្រុងនាគសម្តេចតេជោ លាតសន្ធឹងលើផ្ទៃដីចំនួន 35.000 ហិចតា នៅភាគខាងជើងនៃតំបន់អភិវឌ្ឍន៍ថ្មីរបស់រាជធានីភ្នំពេញ។

សំណង់អគាររំលេចទៅដោយស្ថាបត្យកម្មដ៏ល្អឯក បូករួមនឹងសោភណ្ឌភាពដ៏គួរឲ្យចាប់អារម្មណ៍បំផុតបែបនេះ គឺជាការសាងសង់ដោយក្រុមហ៊ុន ដាប់ប៊ែលយូប៊ី ស្ព័ត វីលេច ឯ.ក ដែលជាបុត្រសម្ព័ន្ឋក្រុមហ៊ុន វើលដ៏ប្រ៊ីដគ្រុប ដែលជាអ្នកអភិវឌ្ឍ និង ជាក្រុមហ៊ុនសាងសង់លំនៅដ្ឋានដែលមានកេរ្តិ៍ឈ្មោះបោះសម្លេងល្បីល្បាញក្នុងវិស័យអចលនទ្រព្យជាង៣០ឆ្នាំមកហើយ។


ដោយស្ថិតនៅក្នុងតំបន់ ពាណិជ្ជកម្ម ភូមិកីឡដ្ឋាន វើលដ៍ប្រ៊ីដ ត្រូវបានសិក្សាយ៉ាងល្អិតល្អន់ជាមួយនឹងរចនាបថលំនៅឋានសម័យទំនើបដែលមានខុនដូ12អាគារស្មើនឹង 1319បន្ទប់ អាគារខុនដូប្រភេទស្ទូឌីយ៉ូ 1អគារស្មើនឹង 163បន្ទប់ ដែលមានកម្ពស់១៣ជាន់ ផ្ទះល្វែង ផ្ទះអាជីវកម្ម វីឡាភ្លោះ ផ្សារទំនើប សារមន្ទីរកីឡា មានចំណតធំទូលាយ ល្អឥតខ្ចោះសម្រាប់ការរស់នៅ និងវិនិយោគនាពេលអនាគត។

មិនតែប៉ុណ្ណោះ ភូមិកីឡដ្ឋាន វើលដ៍ប្រ៊ីដ មានហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់យ៉ាងសម្បូរបែបហ៊ុមព័ទ្ធទៅដោយ ស្ពាន ផ្លូវគមនាគមន៍ខ្វាត់ខ្វែង ប្រព័ន្ធដឹកជញ្ជូនសាធារណៈ មន្ទីរពេទ្យ សាលារៀនជាតិ និងអន្តរជាតិ ក្លឹបហាត់ប្រាណ កន្លែងវាយកូនហ្គោលលំដាប់ផ្កាយ5 និង ផ្សេងៗទៀត។

បន្ទាប់ពី ការប្រកួតកីឡាប្រជាជាតិអាស៊ីអាគ្នេយ៍ឆ្នាំ2023ត្រូវបានបញ្ចប់ យើងមានជំនឿយ៉ាងមុតមាំថា ភូមិកីឡដ្ឋាន វើលដ៍ប្រ៊ីដ នឹងផ្លាស់ប្តូរមុខមាត់តែស្រស់អស្ចារ្យ នឹងចូលរួមចំណែកលើកសម្រស់រាជធានីភ្នំពេញទៅជាទីក្រុងកីឡា និង ជាទីប្រជុំជនដែលមានទំនើបកម្មក្នុងតំបន់ជាក់ជាពុំខានឡើយ។

ស្ថិតនៅក្នុងរង្វង់នៃពហុកីឡដ្ឋានជាតិមរតកតេជោ ភូមិកីឡដ្ឋាន វើលដ៍ប្រ៊ីដ មានចំងាយត្រឹមតែ 15 នាទីប៉ុណ្ណោះពីតំបន់មជ្ឈមណ្ឌលពាណិជ្ជកម្ម ដោយសារតែមានការតភ្ជាប់នូវហេដ្ឋារចនាសម្ព័ន្ធដែលមានស្រាប់នាពេលបច្ចុប្បន្ន និង ការពង្រីកហេដ្ឋារចនាសម្ព័ន្ធទៅកាន់តំបន់មជ្ឈមណ្ឌលពាណិជ្ជកម្ម ផ្សេងៗទៀត ដែលក្នុងនោះ មានស្ពានជាង4កន្លែង ផ្លូវគមនាគមន៍ខ្វាត់ខ្វែងទាំងចាស់ទាំងថ្មី ប្រព័ន្ធដឹកជញ្ជូនសាធារណៈ ក៏ដូចជាគម្រោងផ្លូវខ្សែរថភ្លើងលើអាកាសដែលតភ្ជាប់ទៅកាន់តំបន់មជ្ឈមណ្ឌលពាណិជ្ជកម្ម ដែលត្រូវបានរចនាឡើងសម្រាប់ទទួលបាននូវភាពជោគជ័យយូរអង្វែង រួមជាមួយកន្លែងផ្សេងទៀតដែលត្រូវបានសាងសង់ឡើងសម្រាប់ការប្រកួតកីឡាផងដែរ។

ខុនដូ មួយ​បន្ទប់ ​មាន​ផ្ទៃ​ក្រឡា​សរុប 63 ម៉ែត្រការ៉េ ជាមួយនឹង​ផ្ទៃក្រឡាឯកជន 51 ម៉ែត្រការ៉េ។ ខុនដូ មានបន្ទប់ទឹក1 ផ្ទះបាយ1 ដែលមានតុបញ្ជរ កន្លែងរស់នៅ និងយ៉រ។ ទីធ្លា​រល្អ​សម្រាប់​អ្នក​រស់នៅ​តែ​ម្នាក់ និង​ល្អ​ឥត​ខ្ចោះ​សម្រាប់​គ្រួសារ​តូច​មួយ​ដែល​ចង់​រស់​នៅ​យ៉ាង​សាមញ្ញ និង​គ្មាន​ការ​រំខាន។ វាមានទំហំធំទូលាយគ្រប់គ្រាន់សម្រាប់ការរស់នៅប្រកបដោយផាសុកភាព បំពេញបន្ថែមដោយទិដ្ឋភាពគ្មានការរំខាននៃទេសភាព និងមានផ្នែកខាងក្នុងដែលរចនាបែបប្រណិត ផលិតឡើងដោយស្នាដៃដ៏ខ្ពង់ខ្ពស់ បូកផ្សំដោយសម្ភារគ្រឿងសង្ហារឹមដែលមានគុណភាព។

Show more

Property Overview

Property ID:

PBP-00001C

Price Starting From:

$78,163

Land Size:

63000 m2

Bedrooms:

1

Bathrooms:

1

Year Handover:

2024

Title:

ប្លង់រឹង

គ្រឿងបរិក្ខារ

Location

ផ្លូវ វីមាន ឈ្នះ ឈ្នះ, បាក់ខែង, ជ្រោយចង្វារ, ភ្នំពេញ

Similar Properties