Meanchey District
គម្រោង អ&អេហ្វ មានទីតាំងស្ថិតនៅត្រង់ចំណុចស្នូលនៃទីក្រុង លើបណ្តោយមហាវិថី ហ៊ុន សែន ស្ថិតនៅលើមហាវិថី សម្តេចហ៊ុន សែន ភូមិព្រែកតាឡុង៣ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ ដែលមានចម្ងាយតែ 10 គីឡូម៉ែត្រពីព្រលានយន្តហោះអន្តរជាតិភ្នំពេញ នៅជាប់ព្រំប្រទល់តំបន់កណ្តាលក្រុង ដែលមានតំបន់ស្ថានទូតនៅភាគខាងជើង និងទីក្រុងរណប ING កំពុងអភិវឌ្ឍនៅភាគខាងត្បូង។
គម្រោងនេះក៏ស្ថិតនៅជិតមហាវិថីព្រះមុនីវង្សដែលជាផ្លូវសំខាន់មួយក្នុងចំណោមផ្លូវធំៗក្នុងទីក្រុង ប្រកបដោយសក្តានុពល និងមានសេដ្ឋកិច្ចរស់រវើក ដែលព័ទ្ធជុំវិញដោយអាជីវកម្មអន្ដរជាតិ ក្លឹបបាល់ទាត់ ហាងលក់ទំនិញរួចពន្ធ ហាងលក់រថយន្ត 4S និងហាងផ្សេងៗទៀត។ ទីនេះអាចធ្វើដំណើរត្រឹមតែ ១០ នាទីទៅដល់ផ្សារ PH Mall ហើយក៏មិនឆ្ងាយពីគម្រោងផ្សារទំនើប អ៊ីអន៣ ដែរ ដែលទាំងនេះជាអ្វីដែលអ្នកត្រូវការសម្រាប់ការរស់នៅ។
គម្រោង អ&អេហ្វ ទំហំផ្ទៃដីសាងសង់ ចំនួន 7.70 ហិចតា និងចំនួនផ្ទៃសំណង់ 560,000 ម៉ែត្រការ៉េ បង្កើតបានជាលំនៅដ្ឋានបែបសហគមន៍តែមួយ នៅក្នុងរាជធានីភ្នំពេញ។ សួនច្បារឯកជនមានទំហំជិត ៣ ម៉ឺនម៉ែត្រការ៉េ អមដោយទីលានវាយកូនបាល់ ទីលានវាយសី និងកន្លែងលេងកីឡាផ្សេងៗ ព្រមទាំងអាងហែលទឹកទំហំខ្នាតធំ និងអាងហែលទឹកសម្រាប់កុមារផងដែរ។ ក្រៅពីនេះ មានក្លឹបហោសន៍ដ៏ធំមួយ ដែលមានកន្លែងហាត់ប្រាណ បន្ទប់ជប់លៀងលក្ខណៈវីអាយភី កន្លែងជក់បារី និងផឹកស្រា ទីលានវាយកូនហ្គោលខាងក្នុង និងកន្លែងប្រណិតផ្សេងៗទៀត។
គម្រោងដល់ពិសេសនេះ បានកែច្នៃអគាររបស់ខ្លួនជា2បែប គឺ អគារដែលមានបន្ទប់ស្ទូឌីយោ ហៅថាអគារMIRO មានរាងជាអក្សរL និង20អគារទៀតជាប្រភេទអគារR&Fដែលមានបន្ទប់ខុនដូចាប់ពី1បន្ទប់គេង ដល់ 3បន្ទប់គេង។
អគារMIRO រាងជាអក្សរLនេះ មានខុនដូសរុបចំនួន 704យូនីត ដែលមានទំហំចាប់ពី 38.38 ម៉ែត្រការ៉េ ដល់ 39.54 ម៉ែត្រការ៉េ។ ជាន់កន្លែងកំសាន្ត ក៏មានផ្ទះអាជីវកម្មជាង11ផ្ទះ ដែលបំលែងទៅជា ផ្សារទំនើប ហាងកាហ្វេ ហាងល្បីៗ ងាយស្រួលដល់ការរស់នៅរបស់អ្នកស្នាក់នៅផងដែរ។ អគារMIROនឹងបញ្ចប់ការសាងសង់នៅចុងខែ 8 ឆ្នាំ 2023។ ចំណុចពិសេសរបស់គម្រោងំMIRO ធ្វើការផ្តល់ជូនគ្រឿងសង្ហារឹមពេញសម្រាប់ខុនដូ និងអាចប្រើប្រាស់សេវាកម្មរបស់អគារR&Fបានទាំងអស់ ព្រមទាំងប្រើប្រាស់ចំណតសាធារណៈជុំវិញអគារMIROបានដែមទៀតផង។
អគារR&F មានអគារសរុប 20 អគារ និងខុនដូសរុបចំនួន 5,237យូនីត។ យូនីតរបស់គម្រោង អ&អេហ្វ មានទំហំផ្សេងៗគ្នា ចាប់ពី 53 ដល់ 130 ម៉ែត្រការ៉េ។ ប្លង់យូនីតនីមួយៗចាប់ពីប្រភេទ ១ បន្ទប់គេង ទៅ ៣ បន្ទប់គេង ។ បន្ទប់ខុនដូនីមួយៗ ត្រូវបានបំពាក់ជាមួយប្រព័ន្ធ smart home ក្នុងគោលបំណងផ្តល់ជូននូវភាពងាយស្រួលដល់ការរស់នៅអតិថិជន។ រីឯចំណតរថយន្តទំហំធំទូលាយ ដែលអាចផ្តល់ភាពងាយស្រួលទុកដាក់រថយន្ត និងសុវត្ថិភាព។ លក្ខណៈពិសេសរបស់អគារនេះផងដែរផ្តល់នូវខ្យល់អាកាសបរិសុទ្ធបែបធម្មជាតិបៃតង ដែលគម្រោងបានសាងសង់សួនច្បារជាង3ហិចតា។
គម្រោង អ & អេហ្វ ក៏បានផ្តល់ជូននូវសេវាកម្ម និងគ្រឿងបរិក្ខារទំនើប ដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ រួមមាន ទេសភាពទន្លេបាសាក់ និងក្រុងភ្នំពេញដ៏ស្អាតអស្ចារ្យ អាងហែលទឹក 270ដឺក្រេ ភោជនីយដ្ឋានលើអាកាស មជ្ឈមណ្ឌលហាត់ប្រាណទំនើប សួនច្បារលើអាកាស និងកាម៉េរាសុវត្ថិភាព24 ម៉ោង ជាមួយនឹងតម្លៃលក់ដ៏សមរម្យ និងមានការចំណេញខ្ពស់។
សម្រាប់ព័ត៌មានលម្អិតសូមទំនាក់ទំនងមកកាន់ទូរស័ព្ទ ឬតេលេក្រាម៖
ទូរស័ព្ទ៖ 010 796 096 | 012 796 096
• Telegram: https://t.me/IPIN_REALESTATE
Project ID:
PI-00027
Property Type:
Condo
Price Starting From:
$74,000
Project Size/Area:
56000 m2
Title:
Hard-title
Year Handover:
2024
Prek Talong Village 3, Chak Angre Krom Sangkat, Meanchey District, Phnom Penh
Prek Talong Village 3, Chak Angre Krom Sangkat, Meanchey District, Phnom Penh
Prek Talong Village 3, Chak Angre Krom Sangkat, Meanchey District, Phnom Penh
Prek Ta Long 3 Village, Chak Angre Krom Village, Meanchey District, Phnom Penh.
Meanchey District
Meanchey District
Meanchey District
Meanchey District
Meanchey District
Meanchey District