IPIN Real Estate IPIN Real Estate

Platinum Coast

Prey Nob

Platinum Coast – ខុនដូបើកលក់ទល់មុខឆ្នេររាមតម្លៃសមរម្យ ស័ក្តិសមបំផុតសម្រាប់វិនិយោគ គម្រោងដ៌មហិមា បានលេចក្នុងទីក្រុងថ្មី នៃខេត្តព្រះសីហនុដែលជាទីក្រុងកំពុងអភិវឌ្ឍន៌​ ព្រមទាំងមានវិនិយោគិនអន្តរជាតិជាច្រើនបានធ្វើចក្ខុវិស័យថា ជាទីក្រុងទីបី បន្ទាប់ពីរាជធានីភ្នំពេញ និងខេត្តសៀមរាបក្នុងប្រទេសកម្ពុជា ដែលមានសន្...

Platinum Coast – ខុនដូបើកលក់ទល់មុខឆ្នេររាមតម្លៃសមរម្យ ស័ក្តិសមបំផុតសម្រាប់វិនិយោគ

គម្រោងដ៌មហិមា បានលេចក្នុងទីក្រុងថ្មី នៃខេត្តព្រះសីហនុដែលជាទីក្រុងកំពុងអភិវឌ្ឍន៌​ ព្រមទាំងមានវិនិយោគិនអន្តរជាតិជាច្រើនបានធ្វើចក្ខុវិស័យថា ជាទីក្រុងទីបី បន្ទាប់ពីរាជធានីភ្នំពេញ និងខេត្តសៀមរាបក្នុងប្រទេសកម្ពុជា ដែលមានសន្ទុះខ្លាំងលើវិស័យពាណិជ្ជកម្ម និងទេសចរណ៍ដែលទាក់ទាញភ្ញៀវជាតិ និងអន្តរជាតិ ស័ក្តិសមបំផុតសម្រាប់វិនិយោគិនដែលធ្វើការបណ្តាកទុន ប្រាកដជាទទួលបានប្រាក់ចំណេញខ្ពស់បំផុត ។

បើធ្វើដំណើរពីផ្លូវល្បឿនលឿនចម្ងាយប្រមាណ៣០គីឡូ ត្រឹម២០នាទី ពីអាកាសយាន្តដ្ឋានអន្តរជាតិខេត្តព្រះសីហនុ ៤នាទីពីទីក្រុងរណបថ្មីBay of Light និង១នាទីពីរង្វង់មូលព្រះសេវៈ។

មិនត្រឹមតែស្ថិតក្នុងទីតាំងសក្តានុពលប៉ុណ្ណោះទេ តែគម្រោងនេះត្រូវបានហ៊ុមព័ទ្ធដោយទីតាំងសំខាន់ជាច្រើនដូចជា ឆ្នេររាម  ជិតរង្វង់មូលព្រះសេវៈ បន្ទាយជើងទឹករាម ផ្សារទំនើប សួនកម្សាន្ត អាកាសយាន្តដ្ឋានអន្តរជាតិខេត្តព្រះសីហនុ គម្រោងទីក្រុងព្រីនរាម មន្ទីរពេទ្យ ហាងកាហ្វ ភោជនីយដ្ឋាន ហ្ការ៉ាស់សាំង និងកន្លែងកម្សាន្តជាច្រើនទៀត។

ជាឱកាសវិនិយោគសម្រាប់អ្នកវិនិយោគ ដែលកំពុងស្វែងរកប្រាក់ចំណេញ គម្រោងមានការហុចផលជាខ្លាំង ដោយពឹងផ្អែកទៅលើទេសភាព360ដឺក្រេ ពីឆ្នេររាម និងខេត្តព្រះសីហនុដែលជាតំបន់ពាណិជ្ជកម្ម និងទេសចរណ៍ ជាពិសេសហ៊ុមព័ទ្ធទៅដោយទីតាំងសំខាន់ជាច្រើន ដូច្នេះអ្នកវិនិយោគងាយនឹងទទួលបានឱកាសចំណេញខ្ពស់បំផុត។

គម្រោងបានបញ្ចប់សំណង់អគារ១០០% ទិញភ្លាមនឹងអាចចូលរស់នៅបានភ្លាម បច្ចុប្បន្នក៏មានអតិថិជនមកសម្រាកលម្ហែហើយ​ ។ គម្រោងដែលមិនត្រឹមតែទិញសម្រាប់រស់នៅទេ តែក៌ សម្រាប់ដាក់ជួលដែរ ដូច្នេះអតិថិជនដែលទិញសម្រាប់ដាក់ជួលនឹងចំណេញបានច្រើនពីគម្រោងផ្ទាល់តែម្តង។

គម្រោងដែលគិតគូរយ៉ាងល្អិតល្អន់ពីតម្រូវការ និងអត្ថប្រយោជន៍របស់អតិថិជន  ដោយអតិថិជនដែលទិញ បង់ប្រាក់ត្រឹមតែ៣០%មុន នឹងអាចចូលរស់នៅក្នុងខុនដូបានភ្លាម នៅសល់ ៧០%ទៀតអាចបង់រំលស់ឥតការប្រាក់ជាមួយម្ចាស់គម្រោងផ្ទាល់រយៈពេល១២ខែ។

សម្រាប់អតិថិជនទិញខុនដូទុកដាក់ជួល គម្រោងមានលក្ខខណ្ឌជាច្រើនដើម្បីសម្រួលដល់អតិថិជនដោយមានការធានាជួលត្រលប់ និងការធានាទិញត្រលប់

·          ម្ចាស់គម្រោងមានការធានាជួលត្រលប់រយៈពេល៥ឆ្នាំដំបូង គិតក្នុងអត្រាការប្រាក់ ៣៥% និង៤០%សម្រាប់អគារអេ និងប៊ី ។ សម្រាប់៥ឆ្នាំបន្ទាប់ គិតប្រាក់ចំណេញចែកជាមួយម្ចាស់គម្រោង ដោយអតិថិជនទទួលបាន៨០% និង ម្ចាស់គម្រោងទទួលបាន ២០%តាមតម្លៃទីផ្សារ ហើយគម្រោងនឹងប្រមូលប្រាក់ចំណេញជូន៣ខែម្តង ដូចក្នុងកុងត្រាដែលគម្រោងបានសន្យាជាមួយអតិថិជន។

·          សម្រាប់អតិថិជនដែលទិញចង់ដាក់ជួលដែរ តែចង់បានប្រាក់ចំណេញមុនដើម្បីសម្រួលការបង់ប្រាក់ គម្រោងក៏មានលក្ខខណ្ឌពិសេសជូនទៅអតិថិជនដូចគ្នា លក្ខខណ្ឌជួលសម្រាប់៥ឆ្នាំដំបូងអតិថិជនអាចទទួលបាន២៥% នៃតម្លៃផ្ទះ សល់ប៉ុន្មានទៀត អតិថិជនអាចបង់៣០% ៥០% និង១០០% រយៈពេល១២ខែ តាមតម្រូវការរបស់លោកអ្នកបាន។

·          សម្រាប់អតិថិជនទិញដាក់ជួល ហើយចង់លក់វិញ ម្ចាស់គម្រោងក៏មានលក្ខខណ្ឌធានាទិញត្រលប់វិញពីអតិថិជនដូចគ្នា គិតក្នុងតម្លៃដើមជូនអតិថិជន ឬក៏អតិថិជនចង់លក់ដោយខ្លួនឯងក៏បានដែរ ដោយអតិថិជន យល់ថាលក្ខខណ្ឌមួយណា ដែលងាយស្រួល និងមានផលចំណេញខ្ពស់សម្រាប់អតិថិជន អតិថិជនអាចធ្វើការសម្រេចចិត្តដោយខ្លួនឯងបាន។

ចំពោះគ្រប់ខុនដូទាំងអស់ ត្រូវប្រើប្រាស់កញ្ចប់គ្រឿងសង្ហារឹម ដែលមាន២សណ្ឋាន កញ្ចប់៤,៥០០ដុល្លារសម្រាប់បន្ទប់ស្ទូឌីយ៉ោ និង៦,០០០ដុល្លារសម្រាប់១បន្ទប់គេង អតិថិជនដែលធ្វើការកក់យូនីតនឹងទទួលបានការបញ្ចុះតម្លៃយ៉ាងពិសេសរហូតដល់១៥% ទៅតាមលក្ខខណ្ឌបង់ប្រាក់ដែលគម្រោងបានកំណត់ តែក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិ ក៏មានលក្ខខណ្ឌពិសេសជូនបន្ថែមពីលើផងដែរ។

គម្រោងត្រូវបានអភិវឌ្ឍដោយក្រុមហ៊ុន ហុង ចូវ ស៊ីន (HONG ZHAO XIN CO.,LTD) ដែលមានម្ចាស់ជាជនជាតិ ចិន សៀងហៃ និងសាងសង់គិតគូរយ៉ាងល្អិតល្អន់ដោយ ក្រុមហ៊ុន សឹង ដីង ចៀន សឹ ( SHENG DING JIAN SHE CONSTRUCTION CAMBODIA CO.,LTD) នៅលើផ្ទៃដី ៥០ហិកតា សាងសង់ដំណាក់កាលទីមួយ លើផ្ទៃដី ២៥,៥៨៧ ម៉ែត្រការ៉េ ។

អគារកម្ពស់ ១៧ជាន់ ផ្តល់ជូនកម្មសិទ្ធ ប្លង់រឹង ៩០ឆ្នាំ បូក ៩០ឆ្នាំ ដែលមានអគារបញ្ចូលគ្នា ផ្សារភ្ជាប់ដោយជាន់ទីបី ជាជាន់ពាណិជ្ចកម្ម ដែលមានចំណត អាងហែលទឹក១០០០ ម៉ែត្រការ៉េ បន្ទប់ខេធីវី រោងភាពយន្តឯកជន ភោជនីយដ្ឋាន និងផ្សារទំនើប ក្នុងអគារដើម្បីធ្វើជាកន្លែងលម្ហែ លេងកម្សាន្ត ជូនដល់អតិថិជន។

យូនីត នៅទីនេះ មានបីប្រភេទដូចជា ស្ទូឌីយ៉ោ ១បន្ទប់គេង និងវីឡាលំហអាកាសផេនហោសន៍ ដែលមានទំហំចាប់ពី៣៤ម៉ែត្រការ៉េ ជាមួយតម្លៃសមរម្យជាងគេក្នុងទីក្រុងថ្មីនៃខេត្តព្រះសីហនុ។

គ្រប់ប្រភេទយូនីត នឹងទទួលបានទេសភាព270ដឺក្រេ ពីឆ្នេររាម និងភ្នំ ជាចំណុចពិសេស ដែលទាក់ទាញបំផុត បង្កប់ដោយបរិយាកាសបរិសុទ្ធ និងពន្លឺចែងចាំងពេញផ្ទៃបន្ទប់ធានាថា រស់នៅទីនេះដូចមកលម្ហែកម្សាន្ត កាត់រាល់ភាពតានតឹងគ្រប់បែបបទ។

សម្រាប់ព័ត៌មានលម្អិត សូមទំនាក់ទំនងមកកាន់ក្រុមការងារអាយភីនតាមរយៈ
𝟎𝟏𝟐 𝟕𝟑𝟔 𝟓𝟕𝟓

𝐓𝐞𝐥𝐞𝐠𝐫𝐚𝐦 https://t.me/ipincambodia

𝐉𝐨𝐢𝐧 𝐎𝐮𝐫 𝐒𝐨𝐜𝐢𝐚𝐥 𝐂𝐡𝐚𝐧𝐧𝐞𝐥: https://linktr.ee/ipincambodia

Show more

Project ID:

PI-00023

Property Type:

Condo

Price Starting From:

$71,611

Project Size/Area:

500000 m2

Title:

Hard-title Deed

Year Handover:

2024

Location

GJH8+W6P Ream Beach

Similar Properties