Phnom Penh
ខុនដូពីរបន្ទប់គេង ម្ចាស់ត្រូវការលក់ប្រញាប់ក្នុងតម្លៃក្រោមទីផ្សារ នៅក្នុងគម្រោង Morgan EnMaison ស្ថិតនៅប្របដងទន្លេមេគង្គ ក្នុងខណ្ឌជ្រោយចង្វារ មានទេសភាពស្រស់ស្អាត អាចមើលឃើញទន្លេទាំងមូល ក៏អាចមើលឃើញទេសទីក្រុងភ្នំពេញផងដែរ។
ប្រភេទបន្ទប់គេងពីរ នៃអគារទី2នេះគឺផ្តល់នូវផ្ទះប្រកបដោយផាសុកភាពសម្រាប់គ្រួសារធំល្មមមួយ។ បន្ទប់នេះមានទំហំសរុប និងទំហំក្នុងផ្ទះចំនួន 98ម៉ែត្រការ៉េ មានបន្ទប់គេង2 បន្ទប់ទឹក2 បន្ទប់ទទួលភ្ញៀវ1 ចង្រ្កាន្តបាយ1 និងវេរ៉ង់ដាធំទូលាយ1។បន្ទប់គេងពីរ ប្រភេទនេះស្ថិតនៅជាន់ទី9 និងត្រូវបានសាងសង់ដើម្បីផ្តល់នូវភាពរីករាយនិងកក់ក្ដៅ ដោយបន្ទប់ទាំងមូលទទួលបាននួវពន្លឺធម្មជាតិនិងលំហូរខ្យល់គ្រប់គ្រាន់ពីបរិយាកាសខាងក្រៅ។
ឱកាសចំណេញបំផុតសម្រាប់អតិថិជនកំពុងមានតម្រូវការចង់បានខុនដូលក់តម្លលៃទាបជាងទីផ្សារជាប់មាត់ទន្លេ មានទេសភាពស្រស់ស្អាត មានផាកសុខភាព មានខ្យល់បរិសុទ្ធ មិនមានសំលេងរំខានសម្រាប់សម្រាកលម្ហែ ជួបជុំជាមួយគ្រួសារ ឬសម្រាប់ស្នាក់នៅមាននៅក្នុង ទីក្រុងរណបជ្រោយចង្វារតែមួយគត់ នៃគម្រោងMorgan EnMaison។
គម្រោង Morgan EnMaison មានទីតាំងស្ថិតនៅប្របតាមដងទន្លេមេគង្គ ក្នុងខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ជាទីតាំងដែលសំខាន់មួយនៅមាត់ទន្លេ របស់ក្រុមហ៊ុន Morganford Investment (Cambodia)Co.,Ltd ត្រូវបានសាងសង់ឡើងនៅក្នុងឆ្នាំ2019 ដែលមានអគារចំនួន 5អាគារ និងប្រគល់សោជូនអតិថិជននៅចុងឆ្នាំ 2023 សម្រាប់អាគារទី1,2,7។
គម្រោង Morgan EnMaison និងក្លាយជាសហគមន៍ធំមួយ ដែលររស់នៅប្រកបដោយ ផាសុខភាព សុខដុមរមនា និងមានខ្បល់អាកាសបរិសុទ្ធពីទន្លេមេគង្គ និងមិនមានសម្លេងឡាន ម៉ូតូមករំខានឡើយ។ ហើយអ្វីដែលរិតតែពិសេសទៀតនោះ អ្នករស់នៅទីនោះអាចជិះអូប័រ ឬធ្វើដំណើរកំស្សាន្តតាមដងទន្លេ។គម្រោងនេះនឹងក្លាយជាសហគមន៍លំនៅដ្ឋានប្លែកគេសម្រាប់វណ្ណៈកណ្តាល និងឥស្សរជនដែលអាចរីករាយនឹងរបៀប រស់នៅដ៏ថ្លៃថ្នូរួមជាមួយសេវាកម្មអចលនទ្រព្យលំដាប់ផ្កាយប្រាំ។
សម្រាប់ព័ត៌មានលម្អិតសូមទំនាក់ទំនងមកកាន់ទូរស័ព្ទ ឬតេលេក្រាម៖
ទូរស័ព្ទ៖ 012 796 096 | 010 796 096
តេលេក្រាម៖ https://t.me/IPIN_REALESTATE
ដោយ៖ លី រចនា
Property ID:
CS-00013
Price Starting From:
$130,000
Land Size:
98 m2
Bedrooms:
2
Bathrooms:
2
Year Handover:
2023
Title:
-
Mekong River, Chroy Changvar, Phnom Penh
Phnom Penh
Phnom Penh
Phnom Penh
Phnom Penh
Phnom Penh
Phnom Penh