ដីសម្រាប់លក់មានទីតាំងល្អ ទេសភាពស្អាតបែបធម្មជាតិ នៅលើភ្នំ អាចធ្វើជាផ្ទះលំហែ រីសត ស្ថិតនៅភូមិពូត្រុំ ឃុំរមនា ខេត្តមណ្ឌលគីរី។
ដីមានទំហំសរុប 154,547ម៉ែត្រការ៉េ មានកាត់ប្លង់រឹងជូន លក់ក្នុងតម្លៃ 417,277ដុល្លារ។
នេះជាឱកាសល្អសម្រាប់អតិថិជនមានបំណងចង់វិនិយោគដីដែលមានទីតាំងល្អ អាចធ្វើជាផ្ទះលម្ហែ រីសត ភោជនីយដ្ឋានផ្សេងៗ។
ដីមានសណ្ឋានល្អធំទូលាយ មានទេសភាពស្អាតបែបធម្មជាតិ ហើយស្ថិតនៅទីតាំងដែលមានសក្កដានុពល និងមានកន្លែងកម្សាន្តធម្មជាតិជាច្រើន ព័ទ្ធជុំវិញដោយ អនុស្ថានីយអគ្គិសនី មណ្ឌលគិរីទី1(GS50) មន្ទីរមុខងារសាធារណៈខេត្តមណ្ឌលគិរី ទឹកជ្រោះជ្រៃធំ ទឹកជ្រោះក្បាលព្រះ សមុទ្រឈើ ភ្នំដោះក្រមុំ និងជិតក្រុងសែនមនោរម្យតែម្តង អំណោយផលសម្រាប់ការធ្វើផ្ទះលំហែ ក៏ដូចជារីសត។
ខេត្តមណ្ឌលគិរី ជាដែនដីរុក្ខជាតិចម្រុះ និងរមណីយដ្ឋានទេសចរណ៍ធម្មជាតិជាច្រើន។ មណ្ឌលគិរី ស្ថិតនៅភូមិភាគឦសាន ជាខេត្តមានសក្ដានុពលអេកូទេសចរណ៍ មានតំបន់ទេសចរណ៍រហូតដល់ 105កន្លែង សម្រាប់ទាក់ទាញភ្ញៀវឱ្យកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ។ ទន្ទឹមនឹងនេះ មណ្ឌលគិរី ជាខេត្តដែលស្ថិតនៅតំបន់ខ្ពង់រាប សម្បូរភ្នំ និងព្រៃក្រាស់ ខ្យល់អាកាសល្អ ទេសភាពស្រស់ត្រកាលផងដែរ។
មិនត្រឹមតែសម្បូររមណីយដ្ឋានធម្មជាតិ មណ្ឌលគិរី ក៏មានទឹកជ្រោះស្អាតដាច់គេ គឺទឹកជ្រោះប៊ូស្រា ភ្ញៀវទេសចរភាគច្រើននិយម ទៅកម្សាន្តនៅក្រុងសែនមនោរម្យ ទឹកជ្រោះប៊ូស្រា ភ្នំដោះក្រមុំ និងតំបន់ទេសចរណ៍ធម្មជាតិដទៃទៀត។
សម្រាប់ព័ត៌មានលម្អិតសូមទំនាក់ទំនងមកកាន់ទូរស័ព្ទ ឬតេលេក្រាម៖
ទូរស័ព្ទ៖ 012 796 096 | 010 796 096
តេលេក្រាម៖ https://t.me/IPIN_REALESTATE
ដោយ៖នួន វ៉ាន់នី
Property ID:
LS-00012
Price Starting From:
$417,277
Land Size:
154547 m2
Bedrooms:
-
Bathrooms:
-
Year Handover:
-
Title:
Hard title deed
Putrom Village, Romnea Commune, Mondulkiri
© 2024, រក្សា សិទ្ធិគ្រប់យ៉ាង អាយ ភីន រៀលអ៊ីស្ទេត ឯ.ក