សៀមរាប
ដីនៅតាមបណ្តោយផ្លូវ ជាស៊ីម (ផ្លូវបេតុង 20m) ក្នុងភូមិខ្នារ សង្កាត់ជ្រាវ ក្រុងសៀមរាប ខេត្តសៀមរាប ទីតាំងដីល្អឥតខ្ចោះ ជាតំបន់កំពុងអភិវឌ្ឍន៍ដ៏ល្អដែលមានចម្ងាយប្រហែលប្រមាណ 5km ពីកណ្តាលទីក្រុងសៀមរាប និងមជ្ឈមណ្ឌលសិល្បៈខេត្តសៀមរាប។
ដីមានទំហំសរុប 1,365 ម៉ែត្រការ៉េ មានកម្មសិទ្ធិប្លង់រឹងស្របច្បាប់ នៅក្នុងដីនោះមានអគារជួលចំនួន1 និងឃ្លាំង1។ ដែលបច្ចុប្បន្ននេះអគារជួលនេះមានចំនួន 6បន្ទប់ ដែលបន្ទប់នីមួយៗមានទំហំបណ្តោយស្មើនឹង 7ម៉ែត្រ និងទទឹងទំហំ 4ម៉ែត្រ ចាក់ប្លង់សេ 1សន្លឹក អាចធ្វើឡើង2ជាន់បន្ថែមទៀត ចំណែកឯ ឃ្លាំងមានទំហំសរុប 200ម៉ែត្រការ៉េ ដី អគារ និងឃ្លាំងទាំងអស់លក់ក្នុងតម្លៃ 477,750 ដុល្លារ។
ទីតាំងដីស្ថិតនៅទីក្រុងទេសចរណ៍ក្នុង ខេត្តសៀមរាប ស័ក្តិសមសម្រាប់ការអភិវឌ្ឍនឡើងវិញនាពេលអនាគត ជាមួយនឹងទីតាំងសក្កនុពល ដីនេះនឹងបម្រើជាឱកាសវិនិយោគដ៏ល្អដល់ អ្នកវិនិយោគ អាចរៀបជា បូទិច បន្ទប់ជួល ផ្ទះសំណាក់ ភោជនីយដ្ឋាន ឬកាត់ជាឡូផ្ទះល្វេងលក់ក៍បាន។ ដីអភិវឌ្ឍននេះហ៊ុំព័ទ្ធដោយ ហាងទំនិញ ស្ថានីយ៍ប្រេងឥន្ធនៈ តំបន់លំនៅដ្ឋាន និងសណ្ឋាគារប៊ូទិក កន្លែងសម្រាកលំហែ និងកន្លែងកំសាន្តនានាជាច្រើនផ្សេងទៀត។
សៀមរាបគឺជាខេត្តប្រវត្តិសាស្រ្តមួយរបស់ប្រទេសកម្ពុជា ហើយក៏ត្រូវបានគេស្គាល់ទូទាំងពិភពលោកថា ជាខេត្តតាំងនៅនៃប្រាសាទអង្គរវត្ត ដ៏ល្បីល្បាញ និងជាតំបន់ទេសចរណ៍ វប្បធម៌ និងប្រវត្តិសាស្រ្តផងដែរ។ រហូតមកដល់ពេលនេះក្រុងសៀមរាប កំពុងតែប្រែក្លាយរូបរាងទៅជាទីក្រុងទំនើប តាមរយ:កំណើន សណ្ឋាគារ ភោជនីយដ្ឋាន ហាងទំនិញ ផ្សារទំនើប ការកសាងហេដ្ឋារចនាសម្ព័ន្ធរហូតដល់ 38ខ្សែ ជាតំបន់ទេសចរណ៍ធម្មជាតិ វប្បធម៌ ប្រវត្តិសាស្រ្ត និងមានអាកាសយាន្តដ្ឋានអន្តរជាតិសៀមរាប-អង្គរដ៏ធំមួយនេះ ដែលអាចទទួលភ្ញៀវជាតិ និងអន្តរជាតិ បានរាប់លាននាក់ ក្នុងមួយឆ្នាំៗ ហើយកំណើននៃ ភ្ញៀវទេសចរណ៍ និងអ្នកវិនិយោគិនអន្តរជាតិ មកកាន់ ខេត្តសៀមរាបនឹងកាន់តែកើនឡើងជាលំដាប់។
សម្រាប់ព័ត៌មានលម្អិតសូមទំនាក់ទំនងមកកាន់តេលេក្រាម និងទូរស័ព្ទខាងក្រោម៖
ទូរស័ព្ទ៖ 012 796 096 | 010 796 096
តេលេក្រាម៖ https://t.me/IPIN_REALESTATE
ដោយ៖ ផុន សុភា
Property ID:
LS-00059
Price Starting From:
$477,750
Land Size:
1365 m2
Bedrooms:
6
Bathrooms:
-
Year Handover:
-
Title:
Hard title deed
ភូមិខ្នារ សង្កាត់ជ្រាវ ក្រុងសៀមរាប ខេត្តសៀមរាប