Chamkar Mon
គម្រោង HUANGSHAN INTERNATIONAL ជាគម្រោងអភិវឌ្ឍនចម្រុះដ៏ល្អប្រណិតនៅកណ្ដាល រាជធានីភ្នំពេញ ដែលសាង់សង់ដោយក្រុមហ៊ុន HUIBANG INTERNATIONAL REAL ESTATE CO, LTD ។ គម្រោងមួយនេះផ្តល់ជូននូវអាផាតមិនប្រណិតលំដាប់ថ្នាក់ផ្កាយ ស្កាយផាលែសស្តង់ដារពិភពលោក មជ្ឈមណ្ឌលកម្សាន្ត និងពាណិជ្ជកម្ម រួមជាមួយសេវាបម្រើម្ហូបអាហារដ៏មានគុណភាព ព្រមទាំងសណ្ឋាគារលំដាប់ផ្កាយ ដែលធ្វើឱ្យ Huangshan International ក្លាយជាគម្រោងអភិវឌ្ឍន៍ដ៏លេចធ្លោក្នុងព្រះរាជាណាចក្រកម្ពុជា។
គម្រោង Huangshan International គឺជាជម្រើសល្អបំផុតសម្រាប់អតិថិជនកម្ពុជា ជនបរទេស ក៏ដូចជាភ្ញៀវទេសចរជាច្រើនផ្សេងទៀតដែលមានបំណងកំពុងស្វែងរកអាផាតមិនដែលមានផាសុកភាព មានឱកាសចំណេញខ្ពស់ អាចដាក់ជួល លក់ ជាមួយនឹងសេវាកម្មល្អឥតខ្ចោះសំបូរបែប មានតែមួយនៅក្នុងទីក្រុងភ្នំពេញ។
យូនីតមានច្រើនប្រភេទសម្រាប់អតិថិជនជ្រើសរើសមាន ស្ទូឌីយោ បន្ទប់គេង1 បន្ទប់គេង2 ជាន់ទី7- 40 ប្រភេទខុនដូ
មានទំហំចាប់ពី 41㎡ ដល់ 101㎡ និងស្កាយផាលែសចាប់ពីជាន់41 ដល់ជាន់ទី45 មានទំហំចាប់ពី 286㎡ ដល់ 408㎡។
មិនត្រឹមតែប៉ុណ្ណោះ Huangshan មានទីតាំងសក្តានុពលខ្លាំងដែលអាចវិនិយោគទទួលបានប្រាក់ចំនេញខ្ពស់ ព្រោះគម្រោងស្ថិតនៅចំកណ្តាលនៃ សង្កាត់ទន្លេបាសាក់ ដែលជាតំបន់ទាក់ទាញបំផុតនៅក្នុង ទីក្រុងភ្នំពេញ។
ម្យ៉ាងវិញទៀតអគារកម្ពស់ 47ជាន់មួយនេះមានទីតាំងលើ ផ្លូវរដ្ឋសភា ដោយព័ទ្ធជុំវិញដោយអគាររដ្ឋសភា ផ្ទាល់ និងស្ថានទូតនានាជាច្រើន វាមានចម្ងាយប្រមាណ 5នាទីពីវិមានឯករាជ្យ ព្រះបរមរាជវំាង និងតំបន់មាត់ទន្លេ ដែលផ្តល់ភាពងាយស្រួយលដល់ការដើរកំសាន្តអារម្មណ៍ ព្រមទាំងមានសុវត្ថិភាពផងដែរ។ មិនតែប៉ុណ្ណោះនៅជុំវិញគម្រោង ហ័ងសាន ក៏មានអគារប្រណិតៗ និងផ្សារទំនើបដូចជា AEON ជាដើម។
ក្រៅពីលក្ខណៈពិសេសខាងលើ ហ័ងសាន បានផ្តោតសំខាន់ទៅលើគុណភាព សុវត្ថិភាព នៃវិស្វ័កកម្មសំណង់ជាមួយបច្ចេកវិទ្យចុងក្រោយ បូករួមជាមួយ ការរចនាម៉ូត គ្រឿងបរិក្ខាប្រណិតៗ ដែលនាំឱ្យយូនីតនីមួយៗមានភាពបត់បែនខ្ពស់ និងអាចប្រើប្រាស់សម្រាប់គ្រប់តម្រូវការរបស់ម្ចាស់យូនីត។
គម្រោង HUANGSHAN INTERNATIONAL សង់ដោយក្រុមហ៊ុន HUIBANG INTERNATIONAL REAL ESTATE CO, LTD ។ គម្រោងមានទីតាំងផ្ទះលេខ #69 ផ្លូវរដ្ឋសភា សង្កាត់ទន្លេបាសាក់ ខណ្ណចំការមន រាជធានីភ្នំពេញ។ ម្ចាស់គម្រោងជនជាតិចិន សញ្ជាតិខ្មែរឈ្មោះ លីវ យិន ដែលមានលេខអត្តសញ្ញាណកម្មសារពើពន្ធ អតប (K002-901902909)។
គម្រោងសាងសង់នៅលើផ្ទៃដី 2,005ម៉ែត្រការ៉េ និងផ្ទៃសំណង់អគារសរុប 1493ម៉ែត្រការ៉េ ដែលមានកម្ពស់ 47ជាន់ ស្មើរនិង178.5ម៉ែត្រ និងសរុប 892យូនីត។ មានបន្ទប់ទំហំចន្លោះចាប់ពី 41 ម៉ែត្រការ៉េ ដល់101ម៉ែត្រការ៉េ មានប្រភេទបន្ទប់ Studio, 1បន្ទប់គេង និង 2បន្ទប់គេង។ សម្រាប់ជណ្តើរ មានជណ្តើរជើងឬជណ្តើរសុវត្ថភាព2 ជណើរសម្រាបរថយន្ត2 និងជណ្តើរយន្តរហូតដល់6គ្រឿង។
សម្រាប់ព័ត៌មានលម្អិតទាក់ទងនឹងការបញ្ជុះតម្លៃ លក្ខខណ្ឌបង់ប្រាក់ និងប្រមូសិនផ្សេងៗសូមទំនាក់ទំនងតាមរយៈលេខទូរស័ព្ទ 012 736 575 ឬតាមប្រអប់ឆាតផេក។
Project ID:
PI-00019
Property Type:
Condo
Price Starting From:
$96,320
Project Size/Area:
2005 m2
Title:
Hard title deed
Year Handover:
2024
#69 National Assembly Street, Sangkat Tonle Bassac, Khan Chamkarmon, Phnom Penh
Chamkar Mon
Chamkar Mon
Chamkar Mon