Russei Keo
ផ្ទះអាជីវកម្ម ប្រភេទ NPជាប្រភេទផ្ទះ ដែលមានចាប់ពី4ជាន់ ដល់ 7 ជាន់ ទំហំដីសរុបចាប់ពី 85 ម៉ែត្រការ៉េ ដល់ 153 ម៉ែត្រការ៉េ ដែលមានតម្លៃចាប់ពី 618,000 ដុល្លារឡើងទៅ។
គម្រោង Morgan Champs Elysees នៅជិតផ្សារទួលសង្កែរ ជាគម្រោងផ្ទះអាជីវកម្មដែលមានលក្ខណៈច្នៃប្រឌិតបំផុត ជាតំបន់ពាណិជ្ជកម្មរចនាបទបែបជប៉ុន និងកូរ៉េដំបូងគេក្នុងក្រុងភ្នំពេញ។
គម្រោងនេះបណ្ដុំដោយផ្ទះអាជីវកម្ម អគារខុនដូ អគារការិយាល័យ ផ្សារទំនើប កន្លែងកម្សាន្តនិងអគារពាណិជ្ជកម្មក្នុអភិវឌ្ឍនៅលើទំហំដីប្រមាណ 4 ហិចតា ផ្ទៃដីសាងសង់35ម៉ឺនម៉ែត្រការ៉េកណ្ដាលក្រុងភ្នំពេញ និងទើបតែចាប់បើកលក់ជាផ្លូវការកាលពីពេលថ្មីៗនេះ។
គម្រោងនេះ មានផ្ទះអាជីវកម្មមានចំនួនសរុប 241ផ្ទះ ។ផ្ទះអាជីវកម្មមានប្រភេទផ្ទះ៖ NP YP AP និង LP ។គម្រោងចាប់ផ្ដើមសាងសង់ពាក់កណ្តាលឆ្នាំ 2023 និងបញ្ចប់ការសាងសង់នៅដើមឆ្នាំ 2026។
សម្រាប់ពត័មានពីផ្ទះអាជីវកម្មបន្ថែម
__ ជាន់ផ្ទាល់ដី G មានកម្ពស់ 6ម៉ែត្រ អាចធ្វើដំណើរដោយជណ្តើរថ្មើរជើង ឡៅតឿ ឬ ជណ្តើរយន្តភ្ជាប់ដោយផ្ទាល់។
__ ជាន់ទី1 ភ្ជាប់នឹងជណ្តើរឆ្លង មានរចនាបថ ជា ជាន់ភ្លោះ ដែលជាការពង្រីកទំហំពាណិជ្ជកម្ម ដ៏ធំទូលាយ បើធៀបទៅនឹង តំបន់ពាណិជ្ជកម្មនៃផ្ទះល្វែងបែបបុរាណ។
__ ជាន់ទី2 អាចបង្កើតជា ការិយាល័យ និងកន្លែងស្នាក់នៅ មានការរចនាច្រកចូលដល់ទៅពីរផ្លូវ ដោយតាមរយៈជណ្តើរថ្មើរជើង និងដោយផ្ទាល់តាមជណ្តើរយន្ត
__ ជាន់នីមួយៗ ត្រូវបានបែងចែកការការគ្រប់គ្រងដោយឡែកពីគ្នា ឬអាចធ្វើការជួលតាមផ្នែក ឬ អាចជួលទាំងមូលបាន។
ភាពច្នៃប្រឌិត និងទំនើបកម្មរបស់ Morgan Champs Elysees រួមមាន៖
1៖មានជណ្ដើរតភ្ជាប់ក្នុងលំហទៅកាន់គ្រប់កន្លែងក្នុងគម្រោងទាំងមូលដែលបង្កើតឱកាសនៃការបើកប្រកបបរអាជីវកម្ម។
2៖ ចំណតយានយន្តក្រោមដីច្រើនគ្រប់គ្រាន់សម្រាប់អ្នករស់នៅនិងអតិថិជនដែលមកដើរផ្សារ។
3៖ ជាគម្រោងដែលមានភ្លើងបំភ្លឺ24ម៉ោង។
4៖ រចនាច្រករបៀងមានហាងលក់ទំនិញតាមដងផ្លូវ។
5៖ រចនាផ្ទះអាជីវកម្មឲ្យក្លាយជា "Mall"។
6៖ រចនាច្រករបៀងពេញក្នុងសហគមន៍ ប្លុកផ្លូវដើរពីរជាន់និងដាច់ដោយឡែកពីផ្លូវបើកបរ។
7៖រួមបញ្ចូលអគារធំជាងគេនៅកណ្តាលទីក្រុងភ្នំពេញដែលមានផ្ទៃដី៣៥ម៉ឺនម៉ែត្រការ៉េហើយនឹងមានអ្នករស់នៅជិត៣ម៉ឺននាក់នាពេលអនាគត។
Property ID:
PBP-00025H
Price Starting From:
$618,000
Land Size:
350000 m2
Bedrooms:
-
Bathrooms:
-
Year Handover:
2026
Title:
Hard title deed
Tuol Sangkae 1, Russey Keo, Phnom Penh
Russei Keo
Russei Keo
Russei Keo
Russei Keo