IPIN Real Estate IPIN Real Estate

Shophouse LP at Morgan Champs-Élysées

Russei Keo

ផ្ទះអាជីវកម្ម ប្រភេទ LP ជាប្រភេទផ្ទះ ដែលមាន 4ជាន់ ទំហំដីសរុបចាប់ពី 75 ម៉ែត្រការ៉េ ដល់ 90 ម៉ែត្រការ៉េ ដែលមានតម្លៃចាប់ពី 578,000 ដុល្លារឡើងទៅ។ គម្រោង Morgan Champs Elysees នៅជិតផ្សារទួលសង្កែរ ជាគម្រោងផ្ទះអាជីវកម្មដែលមានលក្ខណៈច្នៃប្រឌិតបំផុត ជាតំបន់ពាណិជ្ជកម្មរចនាបទបែបជប៉ុន និងកូរ៉េដំបូងគេក្នុងក្រុងភ្...

ផ្ទះអាជីវកម្ម ប្រភេទ LP ជាប្រភេទផ្ទះ ដែលមាន 4ជាន់ ទំហំដីសរុបចាប់ពី 75 ម៉ែត្រការ៉េ ដល់ 90 ម៉ែត្រការ៉េ ដែលមានតម្លៃចាប់ពី 578,000 ដុល្លារឡើងទៅ។

គម្រោង Morgan Champs Elysees នៅជិតផ្សារទួលសង្កែរ ជាគម្រោងផ្ទះអាជីវកម្មដែលមានលក្ខណៈច្នៃប្រឌិតបំផុត ជាតំបន់ពាណិជ្ជកម្មរចនាបទបែបជប៉ុន និងកូរ៉េដំបូងគេក្នុងក្រុងភ្នំពេញ។ 

គម្រោងនេះបណ្ដុំដោយផ្ទះអាជីវកម្ម អគារខុនដូ អគារការិយាល័យ ផ្សារទំនើប កន្លែងកម្សាន្តនិងអគារពាណិជ្ជកម្មក្នុអភិវឌ្ឍនៅលើទំហំដីប្រមាណ 4 ហិចតា ផ្ទៃដីសាងសង់35ម៉ឺនម៉ែត្រការ៉េកណ្ដាលក្រុងភ្នំពេញ និងទើបតែចាប់បើកលក់ជាផ្លូវការកាលពីពេលថ្មីៗនេះ។ 

គម្រោងនេះ មានផ្ទះអាជីវកម្មមានចំនួនសរុប 241ផ្ទះ ។ផ្ទះអាជីវកម្មមានប្រភេទផ្ទះ៖ NP YP AP និង LP ។គម្រោងចាប់ផ្ដើមសាងសង់ពាក់កណ្តាលឆ្នាំ 2023 និងបញ្ចប់ការសាងសង់នៅដើមឆ្នាំ 2026។

សម្រាប់ពត័មានពីផ្ទះអាជីវកម្មបន្ថែម៖

__ជាន់ផ្ទាល់ដី G មានកម្ពស់ 6ម៉ែត្រ អាចធ្វើដំណើរដោយជណ្តើរថ្មើរជើង ឡៅតឿ ឬ ជណ្តើរយន្តភ្ជាប់ដោយផ្ទាល់។

__ជាន់ទី1  ភ្ជាប់នឹងជណ្តើរឆ្លង មានរចនាបថ ជា ជាន់ភ្លោះ ដែលជាការពង្រីកទំហំពាណិជ្ជកម្ម ដ៏ធំទូលាយ បើធៀបទៅនឹង តំបន់ពាណិជ្ជកម្មនៃផ្ទះល្វែងបែបបុរាណ។

__ជាន់ទី2 អាចបង្កើតជា ការិយាល័យ និងកន្លែងស្នាក់នៅ មានការរចនាច្រកចូលដល់ទៅពីរផ្លូវ ដោយតាមរយៈជណ្តើរថ្មើរជើង និងដោយផ្ទាល់តាមជណ្តើរយន្ត 

__ជាន់នីមួយៗ ត្រូវបានបែងចែកការការគ្រប់គ្រងដោយឡែកពីគ្នា ឬអាចធ្វើការជួលតាមផ្នែក ឬ អាចជួលទាំងមូលបាន។

ភាពច្នៃប្រឌិត និងទំនើបកម្មរបស់ Morgan Champs Elysees រួមមាន៖ 

1៖មានជណ្ដើរតភ្ជាប់ក្នុងលំហទៅកាន់គ្រប់កន្លែងក្នុងគម្រោងទាំងមូលដែលបង្កើតឱកាសនៃការបើកប្រកបបរអាជីវកម្ម។ 

2៖ ចំណតយានយន្តក្រោមដីច្រើនគ្រប់គ្រាន់សម្រាប់អ្នករស់នៅនិងអតិថិជនដែលមកដើរផ្សារ។ 

3៖ ជាគម្រោងដែលមានភ្លើងបំភ្លឺ24ម៉ោង។ 

4៖ រចនាច្រករបៀងមានហាងលក់ទំនិញតាមដងផ្លូវ។ 

5៖ រចនាផ្ទះអាជីវកម្មឲ្យក្លាយជា "Mall"។ 

6៖ រចនាច្រករបៀងពេញក្នុងសហគមន៍ ប្លុកផ្លូវដើរពីរជាន់និងដាច់ដោយឡែកពីផ្លូវបើកបរ។ 

7៖រួមបញ្ចូលអគារធំជាងគេនៅកណ្តាលទីក្រុងភ្នំពេញដែលមានផ្ទៃដី៣៥ម៉ឺនម៉ែត្រការ៉េហើយនឹងមានអ្នករស់នៅជិត៣ម៉ឺននាក់នាពេលអនាគត។

 

Show more

Property Overview

Property ID:

PBP-00024H

Price Starting From:

$578,000

Land Size:

80 m2

Bedrooms:

2

Bathrooms:

3

Year Handover:

2026

Title:

Hard title deed

Location

Tuol Sangkae 1, Russey Keo, Phnom Penh

Similar Properties