IPIN Real Estate IPIN Real Estate

LE CONDÉ BKK1

Boeng Keng Kang

គម្រោង LE CONDÉ BKK1 ជាគម្រោងអភិវឌ្ឍន៍ចម្រុះរបស់ក្រុមហ៊ុន Wangfu International Real Estate Development Co., Ltd. ត្រូវបានរចនា និងសាងសង់ឡើងដោយក្រុមហ៊ុនវិស្វកម្មនិងសំណង់មានប្រភពពីប្រទេសចិន ដោយមានក្រុមហ៊ុន HOPETREE JAPAN របស់ប្រទេសជប៉ុន ជាអ្នកទទួលបន្ទុកផ្នែកសេវាកម្មគ្រប់គ្រងអចលនទ្រព្យ។ LE COND&...

គម្រោង LE CONDÉ BKK1 ជាគម្រោងអភិវឌ្ឍន៍ចម្រុះរបស់ក្រុមហ៊ុន Wangfu International Real Estate Development Co., Ltd. ត្រូវបានរចនា និងសាងសង់ឡើងដោយក្រុមហ៊ុនវិស្វកម្មនិងសំណង់មានប្រភពពីប្រទេសចិន ដោយមានក្រុមហ៊ុន HOPETREE JAPAN របស់ប្រទេសជប៉ុន ជាអ្នកទទួលបន្ទុកផ្នែកសេវាកម្មគ្រប់គ្រងអចលនទ្រព្យ។

LE CONDÉ BKK1 មានកម្ពស់សរុប 43ជាន់ ស្មើនឹង 145ម៉ែត្រ ផ្ទៃដីសាងសង់សរុប3029ម៉ែត្រការ៉េ និងទំហំអគារ 37x98ម៉ែត្រ អាផាតដ៏ល្អឥតខ្ចោះក្នុងគម្រោងនេះ ផ្ដល់ជូននូវជម្រើសច្រើនប្រភេទ ដូចជា៖

1. បន្ទប់ស្ទូឌីយោ ចាប់ពីទំហំ 37ដល់ 41ម៉ែត្រការ៉េ 

2. ប្រភេទបន្ទប់គេង1 ចាប់ពីទំហំ 50ដល់ 62ម៉ែត្រការ៉េ 

3. ប្រភេទបន្ទប់គេង2 ចាប់ពីទំហំ72 ដល់ 90ម៉ែត្រការ៉េ

មុនពេលប្រគល់លំនៅឋានជូនអតិថិជន គ្រប់យូនីតត្រូវបានបំពាក់ដោយគ្រឿងសង្ហារឹមយ៉ាងពេញលេញ ស្របតាមរបត់ថ្មីនៃទីផ្សារលំនៅឋានសម័យទំនើប។ តម្លៃជាមធ្យម 3,100 ដុល្លារអាមេរិកក្នុងមួយម៉ែត្រការ៉េ កាន់តែពិសេសជាងនេះទៅទៀត ក្រុមហ៊ុន HOPETREE ដែលជាអ្នកទទួលបន្ទុកផ្នែកសេវាកម្មគ្រប់គ្រងអចលនទ្រព្យនៃគម្រោងនេះ បានសម្រេចចិត្តផ្ដល់ជូនបន្ថែមនូវលក្ខខណ្ឌធានាជួលត្រឡប់រយៈពេល 3ឆ្នាំ ក្នុងអត្រាខ្ពស់រហូតដល់ 8% ក្នុងមួយឆ្នាំ។

ដោយមានគោលបំណងសំខាន់ក្នុងការពាំនាំមកនូវរបៀបរស់នៅប្រកបដោយឧត្ដមភាព និងទាន់សម័យសម្រាប់អ្នករស់នៅ គម្រោង LE CONDÉ BKK1 រួមបញ្ចូលនូវ បរិវេណទទួលភ្ញៀវដ៏ធំល្វឹងល្វើយ (Grand Lobby) ទីតាំងពាណិជ្ជកម្ម អាងហែលទឹក ក្លិបហាត់ប្រាណ បន្ទប់យោហ្គា ចំណតរថយន្ត សាលសន្និសីទនៅជាន់ទី៣២ អាងហែលទឹកនៅជាន់ដំបូល អមដោយស្កាយបារប្រណីតថែមទៀតផង។

បន្ថែមពីលើនេះទៀត LE CONDÉ BKK1 រួមបញ្ចូលនូវបរិក្ខារលំដាប់ខ្ពស់ជាច្រើន លក្ខណៈពិសេសដែលមានប្រព័ន្ធ Smart Home ការរស់នៅជាសហគមន៍ និងមានកន្លែងកំសាន្តសម្ភារៈបរិក្ខាច្រើនសំបូរបែបរហូតដល់ 5ជាន់ រួមមាន៖

ជាន់ផ្ទាល់ដី៖ ជាទីតាំងពាណិជ្ជកម្មជាប់ៗគ្នា បន្ទប់អានសៀវភៅលក្ខណៈ ៣.០បែបបូទិច ដំបូងគេបង្អស់ក្នុងទីក្រុងភ្នំពេញ

ជាន់ទី6៖ មានអាងហែលទឹកខាងក្នុង ក្លឹបហាត់ប្រាណ ផ្លូវរត់សម្រាប់ហាត់ប្រាណ ប្រវែង 240 ម៉ែត្រ

ជាន់ទី15៖ កន្លែងកម្សាន្តសម្រាប់កុមារ ទំហំ 800 ម៉ែត្រការ៉េ

ជាន់ទី32៖ សួនច្បារធម្មជាតិលើអាកាស ទំហំ 1,000 ម៉ែត្រការ៉េ និងមានកន្លែងធ្វើការរួម

ជាន់ទី42-43៖ ជាប្រភេទ ខុនដូ លើអាកាស(Penthouse & Duplex)

ជាន់លើអាកាស៖ មានអាងហែលទឹកលើអាកាសរាងជាអក្សរC Sky Bar

ចំណុចដែលកាន់តែទាក់ទាញជាងនេះទៅទៀត គឺនៅគ្រប់យូនីតទាំងអស់សុទ្ធសឹងតែបានបំពាក់ដោយបច្ចេកវិទ្យាស្មាតហូម (លំនៅឋានឆ្លាតវៃ) របស់ក្រុមហ៊ុន Xiaomi Techologies ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាធំបំផុតមួយរបស់ប្រទេសចិន។ ប្រព័ន្ធលំនៅឋានឆ្លាតវៃនេះនឹងផ្សារភ្ជាប់ទៅនឹងឧបករណ៍ប្រើប្រាស់ក្នុងផ្ទះ ដែលអនុញាតឱ្យម្ចាស់អាផាតមិនធ្វើការគ្រប់គ្រងនិងបញ្ជាឧបករណ៍ក្នុងផ្ទះពីចម្ងាយ ដូចជា ការគ្រប់គ្រងសីតុណ្ហភាពក្នុងបន្ទប់ ការបិទបើកអំពូលភ្លើង ការកំណត់ម៉ោងរោទិ៍សម្រាប់ការងារផ្ទះ និង បច្ចេកវិទ្យាសន្សំសំចៃថាមពលដោយស្វ័យប្រវត្តិ ដោយគ្រាន់តែចុចប៊ូតុងនៅលើទូរស័ព្ទតែប៉ុណ្ណោះ។

ចំណុចដែលគួរឱ្យចាប់អារម្មណ៍មួយទៀត គឺការបម្រើសេវាកម្មគ្រប់គ្រងអចលនទ្រព្យ ដែលនឹងត្រូវទទួលដោយក្រុមហ៊ុន HOPETREE ដ៏ល្បីឈ្មោះរបស់ប្រទេសជប៉ុន។ ក្រុមហ៊ុនគ្រប់គ្រងអចលនទ្រព្យមួយនេះត្រៀមខ្លួនរួចជាស្រេចក្នុងការផ្ដល់ជូនការបម្រើសេវាកម្មយ៉ាងដិតដល់តាមស្តង់ដារប្រទេសជប៉ុន ដូចជា សេវាសម្អាតផ្ទះ សេវាបោកអ៊ុត សេវាសម្របសម្រួលការធ្វើការពីផ្ទះ សេវារៀបចំម្ហូបអាហារ សេវាធ្វើដំណើរពីព្រលានយន្តហោះ សេវារៀបចំដំណើរការអាជីវកម្ម និង សេវារៀបចំកម្មវិធីផ្សេងៗថែមទៀតផង។ ក្រៅពីនេះ តាមរយៈយុទ្ធសាស្រ្តផ្សព្វផ្សាយក្រៅបណ្ដាញ និងលើបណ្ដាញអ៊ិនធឺណិត HOPETREE មានលទ្ធភាពក្នុងការទាក់ទាញអតិថិជនជាច្រើនជាក់ជាមិនខាន ពិសេសអ្នកស្នាក់នៅលក្ខណៈក្រុមហ៊ុន ដែលវាមិនត្រឹមតែផ្ដល់ជូនការជួលស្ថិតស្ថេរនិងយូរអង្វែងប៉ុណ្ណោះទេ ថែមទាំងសម្រេចបាននូវអត្រានៃការកាន់កាប់រំពឹងទុក ស្មើនឹង 60% តាមរយៈបទពិសោធដ៏ជោគជាំរបស់ក្រុមហ៊ុនមួយនេះ។

គម្រោង LE CONDÉ BKK1 មានទីតាំងយុទ្ធសាស្រ្តប្រកបដោយសក្ដានុពល ស្ថិតនៅក្នុងសង្កាត់បឹងកេងកង១ ដែលជាមជ្ឈមណ្ឌលពាណិជ្ជកម្មដ៏សំខាន់របស់រាជធានីភ្នំពេញ។ នៅជុំវិញតំបន់នេះ ប្រជុំទៅដោយបណ្តុំស្ថានទូត អង្គការអន្តរជាតិ រួមទាំងបណ្តាក្រុមហ៊ុនពហុជាតិជាច្រើនទៀត ពិសេសទីស្នាក់ការអង្គការសហប្រជាជាតិប្រចាំព្រះរាជាណាចក្រកម្ពុជា ដែលមានចម្ងាយត្រឹមតែ 200 ម៉ែត្រពីគម្រោង។

 

រាជធានីភ្នំពេញ ត្រូវបានគេស្គាល់ថាជាទីក្រុងប៉ារីសនៃប៉ែកបូព៌ា តាមរយៈបណ្តុំអគារដែលមានចរិតលក្ខណៈស្ថាបត្យកម្មបារាំង ស្ថិតនៅពាសពេញតំបន់បឹងកេងកង១។ តំបន់នេះប្រមូលផ្ដុំទៅដោយ ហាងកាហ្វេ ផាប់ និង ភោជនីយដ្ឋាននានាជាច្រើននៅគ្រប់ច្រកល្ហក ដែលមើលទៅហាក់បីដូចជាទីប្រជុំជននៅប្រទេសលោកខាងលិច។ ជាមួយគ្នានេះដែរ តំបន់នេះត្រូវបានហ៊ុមព័ទ្ធដោយហាងម៉ាកសញ្ញាអន្តរជាតិល្បីៗជាច្រើន រួមមាន ប្រោនកាហ្វេ (Brown Coffee) ភោជនីយដ្ឋាន Topaz ភោជនីយដ្ឋាន Terrazza និង ហាង Hops Beer ជាដើម ដែលអាចឱ្យលោកអ្នកភ្លក្សរសជាតិថ្មីប្លែកនៃម្ហូបចម្រុះមកពីទូទាំងពិភពលោក។ បើនិយាយពីការកម្សាន្ត និងការដើរទិញឥវ៉ាន់វិញ តំបន់នេះក៏ផ្ដល់ជូនជម្រើសយ៉ាងសម្បូរបែបផងដែរ រួមមាន ផ្សារទំនើប អ៊ីអនម៉ល ផ្សារទំនើប Noro Mall ហាងលក់សម្លៀកបំពាក់ Zando ហាងស្ប៉ា Bodia Spa និងទិសដៅកម្សាន្តជាច្រើនទៀត សម្រាប់ជីវិតរស់នៅទំនើបបែបអភិជន។ បន្ថែមពីលើនេះទៀត នៅជុំវិញតំបន់បឹងកេងកង១ ក៏សម្បូរទៅដោយសាលាអន្តរជាតិផងដែរ ជាក់ស្ដែងដូចជា សាលាអន្តរជាតិលំដាប់ខ្ពស់ Raffles Montessori International School of Phnom Penh ជាដើម។

Show more

Project ID:

PI-00007

Property Type:

Condo

Price Starting From:

$128,003

Project Size/Area:

3029 m2

Title:

ប្លង់រឹង

Year Handover:

2024

Studio Room at LE CONDÉ BKK1

#32, Street 352, Sangkat Boeung Keng Kang 1, Khan Boeung Keng Kang, Phnom Penh

  • Beds: 1
  • Baths: 1

1Bedroom at LE CONDÉ BKK1

#32, Street 352, Sangkat Boeung Keng Kang 1, Khan Boeung Keng Kang, Phnom Penh

  • Beds: 1
  • Baths: 1

2Bedroom at LE CONDÉ BKK1

#32, Street 352, Sangkat Boeung Keng Kang 1, Khan Boeung Keng Kang, Phnom Penh

  • Beds: 2
  • Baths: 2

Location

#32, Street 352, Sangkat Boeung Keng Kang 1, Khan Boeung Keng Kang, Phnom Penh

Similar Properties