IPIN Real Estate IPIN Real Estate

Mean Chey Residences 60M

Dang Kor

គម្រោងលំនៅដ្ឋាន MEAN CHEY RESIDENCES មានផ្ទះអាជីវកម្ម 2ជម្រើស និងប្រភេទវីឡារហូតដល់4ជម្រើស ដែលប្រភេទវីឡាមានដូចជា វីឡាឃីង វីឡាឃ្វីន វីឡាព្រីន វីឡាព្រីនសេស ស្របពេលផ្ទះអាជីវកម្ម មានផ្ទះអាជីវកម្មកែង និងផ្ទះអាជីវកម្មកណ្តាល​។ គ្រប់ប្រភេទផ្ទះអាជីវកម្មទាំងអស់សុទ្ធបែរមុខទៅកាន់ផ្សារទំនើប A...

គម្រោងលំនៅដ្ឋាន MEAN CHEY RESIDENCES មានផ្ទះអាជីវកម្ម 2ជម្រើស និងប្រភេទវីឡារហូតដល់4ជម្រើស ដែលប្រភេទវីឡាមានដូចជា វីឡាឃីង វីឡាឃ្វីន វីឡាព្រីន វីឡាព្រីនសេស ស្របពេលផ្ទះអាជីវកម្ម មានផ្ទះអាជីវកម្មកែង និងផ្ទះអាជីវកម្មកណ្តាល​។

គ្រប់ប្រភេទផ្ទះអាជីវកម្មទាំងអស់សុទ្ធបែរមុខទៅកាន់ផ្សារទំនើប AEON3 ទាំងអស់ដែលងាយស្រួលក្នុងការបើកអាជីវកម្មសម្រាប់ការរស់នៅ ឬងាយស្រួលដាក់លក់ត្រលប់ដើម្បីទទួលផលចំណេញខ្ពស់។

ហ្សបហោស៍ស្ពេសហ្សល ដែលមានការឌីហ្សាញលក្ខណៈជាអគារពាណិជ្ជកម្ម ទំហំធំទូលាយ និងកម្ពស់រហូតទៅដល់ 5ជាន់ ជាពិសេសមានទីតាំងទល់មុខផ្សារទំនើប អ៊ីអន3។ ពិតជាសាកសម សម្រាប់អតិថិជនដែលមានបំណងចង់បើក ពាណិជ្ជកម្ម ឬ អាជីវកម្មទ្រង់ទ្រាយធំ ពោរពេញដោយសក្ដានុពល និងភាពច្នៃប្រឌិតខ្ពស់។

គម្រោងលំនៅដ្ឋាន MEAN CHEY RESIDENCES គ្រប់សំណង់ផ្ទះវីឡា និងហ្សប់ហោស៍ទាំងអស់ផ្តោតសំខាន់ទៅលើការរស់នៅរបស់អតិថិជន រួមបញ្ជូលរចនាបទទំនើប ស៊ីវិល័យ បែបបស្ចឹមប្រទេស ជាមួយការច្នៃប្រឌិតខ្ពស់ដែលមានការបំពាក់សម្ភារៈខាងក្នុង ខាងក្រៅទំនើបៗទាន់សម័យ បរិវេណរស់នៅធំទូលាយ មានពន្លឺ ខ្យល់ចេញចូលគ្រប់គ្រាន់ និងមានសួនធម្មជាតិរហូតដល់ 800ម៉ែត្រការ៉េ នៃគម្រោងទាំងមូល។ ផ្លូវកណ្តាលរបស់គម្រោងមានប្រវែង 10ម៉ែត្រ ផ្លូវស្តង់ដារសងខាងរបស់គម្រោងមានប្រវែង 8ម៉ែត្រ សល់សងខាង 2ម៉ែត្រ សរុបទាំងមូលស្មើ12ម៉ែត្រ សួនច្បារធម្មជាតិមានសួនតូចទំហំ 1000ម៉ែត្រការ៉េ សួនធំទំហំ 5000ម៉ែត្រការ៉េ។

គម្រោង MEAN CHEY RESIDENCES អភិវឌ្ឍនដោយ ក្រុមហ៊ុន ROSE MARVEL PROPERTY DEVELOPMENT ម្ចាស់គម្រោង ឧកញ្ញា  លឹម  រស់ (ជនជាតិខ្មែរ)។គម្រោង MEAN CHEY RESIDENCES ជាគម្រោងលំនៅដ្ឋានមានប្រណិតភាព ស្ថិតនៅតំបន់សក្តានុពលខ្លាំងខាងត្បូងរាជធានីភ្នំពេញ ទីតាំងគម្រោងនៅលើមហាវិថី​សម្តេចតេជោ ហ៊ុន សែន ជាប់នឹងផ្សារទំនើប AEON3 ភូមិស្រុកចេក សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ សាងសង់ដំណាក់កាលទីលើផ្ទៃដី 19ហិកតា មានប្រភេទផ្ទះ​ វីឡាឃីង វីឡាឃ្វីន វីឡាព្រីន វីឡាព្រីនសេស​ និង​ ផ្ទះអាជីវកម្ម​។​ បច្ចុប្បន្នគម្រោងបានបុកគ្រឹះរួចរាល់ហើយ រយៈពេលនៃការសាងសង់24ខែ​ រាប់ចាប់ពីថ្ងៃចុះកុងត្រា។

បច្ចុប្បន្ននេះផ្លូវ60ម៉ែត្រកំពុងប្រែក្លាយជាតំបន់ពាណិជ្ជកម្មដ៏មានសក្ដានុពលដែលមានពាណិជ្ជកម្មជាច្រើនបានចាប់ផ្ដើមបើកដំណើរ គម្រោងអចលនទ្រព្យធំៗឈានមុខគេក្នុងទីក្រុងភ្នំពេញបានបញ្ចប់ការសាងសង់និងបានប្រគល់ជូនអតិថិជនចូលរស់នៅនិងបើកអាជីវកម្ម។

ទំនាក់ទំនងមកកាន់ក្រុមការងារលក់ IPIN ដែលជាដៃគូលក់និងផ្សព្វផ្សាយផ្លូវការរបស់គម្រោង មានជ័យរ៉េស៊ីដិនស៍តាមរយៈលេខទូរស័ព្ទ ឬតេលេក្រាម៖

ទូរស័ព្ទ៖ 012 736 575

តេលេក្រាម៖ t.me/IPINCAMBODIA

 

Show more

Project ID:

PI-00015

Property Type:

House

Price Starting From:

$498,888

Project Size/Area:

190000 m2

Title:

ប្លង់ទន់

Year Handover:

2025

Shophouse at Mean Chey Residences

Samdech Techo Hun Sen Blvd (60m)

  • Beds: 5
  • Baths: 6

Location

Chek District Village, Sangkat Cheung Ek, Khan Dangkor, Phnom Penh

Similar Properties