Russei Keo
គម្រោង Morgan Champs Elysees នៅជិតផ្សារទួលសង្កែរ ជាគម្រោងផ្ទះអាជីវកម្មដែលមានលក្ខណៈច្នៃប្រឌិតបំផុត ជាតំបន់ពាណិជ្ជកម្មរចនាបទបែបជប៉ុន និងកូរ៉េដំបូងគេក្នុងក្រុងភ្នំពេញ។
គម្រោងនេះបណ្ដុំដោយផ្ទះអាជីវកម្ម អគារខុនដូ អគារការិយាល័យ ផ្សារទំនើប កន្លែងកម្សាន្តនិងអគារពាណិជ្ជកម្មក្នុអភិវឌ្ឍនៅលើទំហំដីប្រមាណ 4 ហិចតា ផ្ទៃដីសាងសង់35ម៉ឺនម៉ែត្រការ៉េកណ្ដាលក្រុងភ្នំពេញ និងទើបតែចាប់បើកលក់ជាផ្លូវការកាលពីពេលថ្មីៗនេះ។
Morgan Champs Elysees ជាគម្រោងថ្មីបែបជប៉ុន និងកូរ៉េដំបូងគេក្នុងទីក្រុងភ្នំពេញ ផ្ទះនិងអគារត្រូវបានរចនាតាមម៉ូតល្បីៗរបស់ជប៉ុន និងកូរ៉េ។ គម្រោងនេះនឹងក្លាយជាកន្លែងទាក់ទាញយុវវ័យដោយមានកន្លែងកម្សាន្តនិងហាងម៉ាកយីហោល្បីៗមកពីជុំវិញពិភពលោក ខណៈគម្រោងសាងសង់និងអភិវឌ្ឍជាទីក្រុងមានភ្លើងបំភ្លឺ 24ម៉ោង។
គម្រោងក៏មានជាប្រភេទ ផ្ទះអាជីវកម្ម និងខុនដូ ដែលផ្ទះអាជីវកម្មមានចំនួនសរុប 241ផ្ទះ ។ ផ្ទះអាជីវកម្មមានប្រភេទផ្ទះ៖ YP NP AP និង LP ។ គម្រោងចាប់ផ្ដើមសាងសង់ពាក់កណ្តាលឆ្នាំ 2023 និងបញ្ចប់ការសាងសង់នៅដើមឆ្នាំ 2026។
អគារខុនដូចាប់ផ្តើមបុកគ្រឹះនា ខែ មេសា ឆ្នាំ2023 ព្រមទាំងប្រគល់សោរបន្ទប់ជូនអតិថិជននៅចុងឆ្នាំ2026 និងបើកលក់ចាប់ពីពេលនេះតទៅ ។ ចំពោះសំណង់អគារកាន់តែមានភាពរឹងមាំ និងធានាបានថែមទៀត គឺគម្រោងយកចិត្តទុកដាក់ខ្លាំងទៅលើសំណង់អគារ ដែលបុកគ្រឹះក្នុងជម្រៅ45ម៉ែត្រ ដើម្បីជាទំនុកចិត្តសម្រាប់អតិថិជនដែលជាម្ចាស់ខុនដូផងដែរ។
អគារខុនដូទី3 មានយូនីតសរុបចំនួន 923យូនីត ក្នុងកម្ពស់១៧០ម៉ែត្រ សរុបជាន់ ៣៥ជាន់ ក្នុង១ជាន់មាន32 យ៉ូនីត ដែលកម្ពស់៥ម៉ែត្រ ក្នុង1ជាន់។ ចំណែកឯ ផ្លូវដើរគ្រប់ជាន់ខុនដូធំទូលាយ ដែលមានទំហំទៅដល់2.5 ម៉ែត្រ ។ ខុនដូ មានប្រភេទបន្ទប់ច្រើនក្នុងការជ្រើសរើស មានដូចជា៖ ១ បន្ទប់គេង ២ បន្ទប់គេង ២+N បន្ទប់គេង ជាប្រភេទឡៅតឿ និង 3 បន្ទប់គេង ដែលមានទំហំចាប់ពី53 ម៉ែត្រការ៉េ ដល់ 119 ម៉ែត្រការ៉េ ។គ្រប់បន្ទប់ខុនដូ មានវេរ៉ង់ដារទំហំ1.5ម៉ែត្រ និងកម្ពស់ 5ម៉ែត្រ។
ភាពច្នៃប្រឌិត និងទំនើបកម្មរបស់ Morgan Champs Elysees រួមមាន៖
1៖មានជណ្ដើរតភ្ជាប់ក្នុងលំហទៅកាន់គ្រប់កន្លែងក្នុងគម្រោងទាំងមូលដែលបង្កើតឱកាសនៃការបើកប្រកបបរអាជីវកម្ម។
2៖ ចំណតយានយន្តក្រោមដីច្រើនគ្រប់គ្រាន់សម្រាប់អ្នករស់នៅនិងអតិថិជនដែលមកដើរផ្សារ។
3៖ ជាគម្រោងដែលមានភ្លើងបំភ្លឺ24ម៉ោង។
4៖ រចនាច្រករបៀងមានហាងលក់ទំនិញតាមដងផ្លូវ។
5៖ រចនាផ្ទះអាជីវកម្មឲ្យក្លាយជា "Mall"។
6៖ រចនាច្រករបៀងពេញក្នុងសហគមន៍ ប្លុកផ្លូវដើរពីរជាន់និងដាច់ដោយឡែកពីផ្លូវបើកបរ។
7៖រួមបញ្ចូលអគារធំជាងគេនៅកណ្តាលទីក្រុងភ្នំពេញដែលមានផ្ទៃដី៣៥ម៉ឺនម៉ែត្រការ៉េហើយនឹងមានអ្នករស់នៅជិត3ម៉ឺននាក់នាពេលអនាគត។
Project ID:
PI-00006
Property Type:
House
Price Starting From:
$368,000
Project Size/Area:
4030994 m2
Title:
Hard title deed
Year Handover:
2026
Tuol Sangkae 1, Russey Keo, Phnom Penh
Russei Keo
Russei Keo
Russei Keo
Russei Keo