Chroy Chang Var
Wealth Mansion គឺជាគម្រោងខុនដូដែលមានកម្ពស់រហូតទៅដល់ 166ម៉ែត្រស្មើនឹង 45ជាន់ ដោយចាប់ផ្តើមសាងសង់ឡើងនៅក្នុងខែ មិថុនា ឆ្នាំ២០១៩ នឹងបញ្ចប់ការសាងសង់នៅពាក់កណ្តាលឆ្នាំ២០២២។ គម្រោងស្ថិតនៅត្រើយម្ខាងនៃដងទន្លេសាបខណ្ឌជ្រោយចង្វារ ដែលជាទីតាំងមួយកំពុងមានការអភិវឌ្ឍនិងរីកចំរើនខ្លាំងបំផុត ជាពិសេសលើការអភិវឌ្ឍវិស័យអចលនទ្រព្យ។
គម្រោងនេះមានទីតាំងស្ថិតនៅត្រើយម្ខាងនៃទន្លេសាបទល់មុខវត្តភ្នំ និងមានចម្ងាយប្រហែល150ម៉ែត្រពីរង្វង់មូលតាព្រហ្មស្ពានជ្រោយចង្វាខាងកើត ដែលស្ថិតនៅទីតាំងសក្តានុពលខ្លាំងបំផុត ជិតទីប្រជុំជន និងសម្បូរទៅដោយ សាលារៀន មន្ទីពេទ្យ ធនាគារ ភោជនីដ្ឋាន ហាងលក់ទំនិញ មណ្ឌលកំសាន្តផ្សេងៗជាច្រើន។ ប្រសិនបើយើងក្រលេកមើលពីទីតាំងរបស់គម្រោង មកត្រើយម្ខាងយើងនឹងមើលឃើញទេសភាពដ៍ស្រស់ស្អាតរបស់រាជធានីភ្នំពេញ មានដូចជា ព្រះបុរមរាជវាំង វត្តភ្នំ មាត់ទន្លេ និងអាចគយគន់ទស្សនានូវរាល់កម្មវិធីធំៗថ្នាក់ជាតិ ជាពិសេស ពិធីបុណ្យអំទូក អកអំបុក សំពះព្រះខែតាមដងទន្លេ និងអាចមើលការបាញ់កាំជ្រួចក្នុងកម្មវិធីផ្សេងៗជាច្រើនទៀត។ អ្វីដែលកាន់តែពិសេសទៀតនោះគឺភាពងាយស្រួលក្នុងការធ្វើដំណើរ ដោយគម្រោងស្ថិតនៅចន្លោះកណ្តាល នៃស្ពាន2 ស្ពានកម្ពុជា ជប៉ុន និងកម្ពុជា កូរ៉េ ដែលមានលក្ខណៈអំណោយផលសម្រាប់ការរស់នៅនិងធ្វើការងារ។
Wealth Mansion គឺជាគម្រោងអភិវឌ្ឍអចលនទ្រព្យដំបូងនៅក្នុងប្រទេសកម្ពុជាដោយក្រុមហ៊ុន Everhealth International Investment Development Co., Ltd។ ថ្វីត្បិតតែជាគម្រោងទី1 នៅកម្ពុជា ប៉ុន្តែគម្រោងបានបង្កើនភាពជឿជាក់ និងទំនុកចិត្តដល់អតិថិជនទាំងអស់ដែលបានជាវនូវផលិតផលរបស់គម្រោង ក៍ដូចជាវិស័យអចលនទ្រព្យនៅក្នុងរាជធានីភ្នំពេញ។ គម្រោង Wealth Mansion គឺជាក្តីសុបិន ប្រាថ្នាចង់បានរបស់អតិថិជនគ្រប់ៗរូប ទាំងការវិនិយោគ ការរស់នៅ និងកន្លែងធ្វើការ ពីព្រោះថាគម្រោងស្ថិតនៅទីតាំងយុទ្ធសាស្រ្ត សក្តានុពល និងការរចនាប្លង់ល្អឥតខ្ចោះ។ មិនត្រឹមតែប៉ណ្ណោះ Wealth Mansion បានធ្វើការសហការនិងបានចុះកិច្ចព្រមព្រៀង ជាមួយក្រុមហ៊ុនដៃគូរ ផ្នែកដិសណ្ឋារកិច្ច ដែលមានមូលដ្ឋានមកពីប្រទេសថៃ ឈ្មោះថា Thai ONYX Group ដើម្បីដាក់ឲ្យដំណើរសណ្ឋាគារលំដាប់ផ្កាយប្រាំក្រោមស្លាកយីហោរបស់ខ្លួនលើកដំបូងនៅក្នុងប្រទេសកម្ពុជា។
គម្រោង Wealth Mansion គឺជាគម្រោងដែលមានការរចនាប្លង់ដ៏ឈ្លាសវៃ ដែលផ្តល់ឲ្យអ្នករស់នៅក្នុងអគារមួយនេះទទួលបាននូវបទពិសោធន៍ បរិបទនៃការរស់នៅថ្មីមួយប្លែក សមស្របជាមួយនិងការអភិវឌ្ឍន៍ ការរីកចម្រើនរបស់ប្រទេសកម្ពុជា និងការផ្លាស់ប្ដូរទំលាប់រស់នៅរបស់ប្រជាជនកម្ពុជាមួយចំនួន។ ដោយគម្រោងផ្តោតសំខាន់ទៅលើការប្រើប្រាស់ឲ្យអស់លទ្ធភាពលើគ្រប់ផ្នែកទាំងអស់ ជាពិសេសការរៀបចំសោភ័ណភាពតាមបន្ទប់យូនីតនីមួយៗ ដែលគួរឲ្យចង់ធ្វើការ និងរស់នៅ។ សម្រាប់បន្ទប់មេគ្រួសារវិញគឺមានទាំងបន្ទប់ទឹកនៅខាងក្នុងស្រាប់ ហើយគ្រប់បន្ទប់យូនីតទាំងអស់មានបំពាក់ទៅដោយគ្រឿងសង្ហារឹម ឧបករណ៍ទំនើបទាន់សម័យ និង ប្រព័ន្ធភ្លើងមួយឈុតពេញរួចជាស្រេចតែម្តង។ និយាយឲ្យចំទៅអតិថិជនអាចអូសវ៉ាលីចូលនៅបានភ្លាមៗបន្ទាប់ពីគម្រោងប្រគល់ផ្ទះជូន។
គម្រោង Wealth Mansion បានសាងសង់កន្លែងលេងកម្សាន្តផ្សេងៗសម្រាប់អ្នករស់នៅក្នុងអគារ ដែលអាចលេងសប្បាយជាមួយក្រុមគ្រួសារក្នុងអគារផងដែរ។ គម្រោងក៍មានក្លឹបហាត់ប្រាណ ស្ប៉ា និងអាងហែលទឹកដ៏ធំដែលមានស្រាប់នៅក្នុងអគារផ្ទាល់ អ្នករស់នៅក្នុងគម្រោងក៍អាចប្រើប្រាស់បានដែរ។ សម្រាប់សេវាកម្មផ្សេងៗទៀតក៍មានការផ្តល់ជូនផងដែរ ដូចជា៖ ហាង សំលៀកបំពាក់ បន្លែ ភោជនីដ្ឋាន ហាងកាហ្វេ ។ល។ ដើម្បីជួយសម្រួលនិងធ្វើអោយការរស់នៅកាន់តែមានភាពងាយស្រួលបន្ថែមទៀត។ លើសពីនេះទៅទៀត គម្រោងក៏មានការសាងសង់សាលប្រជុំ និង បន្ទប់ពហុមុខងារដែលអនុញ្ញាតឲ្យអ្នកអាចរៀបចំការប្រជុំបាន។
គម្រោងមានចំណតរថយន្តចំនួន 830 កន្លែង ដែលជួយបង្កភាពងាយស្រួលសម្រាប់ការចេញចូល របស់អ្នករស់នៅក្នុងគម្រោង និងមានផ្ដល់ជូនសេវា សន្តិសុខ ២៤ ម៉ោង និង សេវាកម្មសំអាតផងដែរ ដើម្បីធានាសុវត្ថិភាព និង បង្កភាពងាយស្រួលទៅដល់អ្នករស់នៅក្នុងអគារទាំងអស់។
Wealth Mansion គឺជាជម្រើសដ៏ល្អឥតខ្ចោះសម្រាប់ការរស់នៅប្រកបដោយឧត្តមភាព និង ភាពស៊ីវីល័យដែលល្អសម្រាប់ទាំងការរស់នៅ និង វិនិយោគ ដែលអ្នកមិនគួរខកខានឱកាសនេះនោះទេ។
Project ID:
PI-00004
Property Type:
Condo
Price Starting From:
$135,234
Project Size/Area:
4454 m2
Title:
ប្លង់រឹង
Year Handover:
2024
Chroy Changva, Chroy Changva, Phnom Penh
Chroy Chang Var
Chroy Chang Var
Chroy Chang Var
Chroy Chang Var
Chroy Chang Var
Chroy Chang Var