Chroy Chang Var
ជ្រោយចង្វារហ្គាដិន (Chroy Changvar Gardens) ជាគម្រោងថ្មីស្រឡាងមួយផ្សេងទៀត ស្ថិតនៅក្នុងតំបន់ដ៏មានសក្ដារនុពល នៃភាគខាងកើត រាជធានីភ្នំពេញ របស់ក្រុមហ៊ុន OCIC ដែលជាទីក្រុងរណបជ្រោយចង្វារ!
ជ្រោយចង្វារហ្គាដិន (Chroy Changvar Gardens) មានទីតាំងក្នុងទីក្រុងរណបជ្រោយចង្វារ ហ៊ុមព័ទ្ធដោយសាលារៀន សួនច្បារ មជ្ឈមណ្ឌលកំសាន្ត វិមានអាហារ មណ្ឌលសន្និបាត Sakura ពិព័រណ៍អន្តរជាតិជ្រោយចង្វារ និងទីតាំងពាណិជ្ជកម្មជាច្រើនទៀត។គម្រោងនេះផ្ដោតសំខាន់ទៅលើប្រណិតភាព ការផ្ដល់ ជូននូវបទពិសោធន៍នៃការរស់នៅដ៏ល្អឥតខ្ចោះ និងការរស់នៅប្រកបដោយសុភមង្គល។
គម្រោង ជ្រោយចង្វារហ្គាដិន ផ្ដល់ជូនអតិថិជន របស់ក្រុមហ៊ុន OCIC ជាមួយបទពិសោធន៍ដ៏ល្អ ប្រណិតភាព នៃការរស់នៅប្រកបដោយភាពសុខដុម ជាទីប្រជុំជនហ៊ុំព័ទ្ធដោយហេដ្ឋារចនាសម្ព័ន្ធខ្វាត់ខ្វែង បង្ករភាពងាយស្រួលសម្រាប់ការធ្វើដំណើរទៅកាន់គោលដៅជិតឆ្ងាយក្នុងទីក្រុង។
គម្រោងនេះ នំាមកនូវជម្រើសវីឡាប្រណិតៗនិងច្រើនជម្រើស អតិថិជន ទាំងអស់អាចជ្រើសរើសប្រភេទផ្ទះវីឡាចំនួន 7ប្រភេទ ដូចជាផ្ទះអាជីវកម្ម វីឡាកូនកាត់ វីឡាភ្លោះ និងវីឡាទោល (Premium Gold Villa, Premium Villas, Silver Villa ) និងអគារពាណិជ្ជ ដែលត្រៀមខ្លួនលេចឡើងនៅក្រុងរណបជ្រោយចង្វារ។
ជាមួយនឹងគម្រោងដ៏ប្រណិតនេះលោកអ្នកទទួលបាននូវបទពិសោធន៍ថ្មីនៃការរស់នៅលក្ខណៈគ្រួសារដ៏ល្អឥតខ្ចោះជាមួយរចនាបថ នៃស្ថាបត្យកម្មដំបូងគេសំណង់ស៊ីវិល ព្រមទាំងបំពាក់មកនូវគ្រឿងបរិក្ខា ទំនើបៗដែលបង្កើតបានជាបរិយាកាសរស់នៅស្រស់ស្រាយស្ងប់ស្ងាត់ និងមានផាកសុខភាព សក្តិសមបំផុតសម្រាប់មនុស្សជំនាន់ថ្មី។
គម្រោងជ្រោយចង្វារហ្គាដិន (Chroy Changvar Gardens ) អភិវឌ្ឍន៍ឡើងលើផ្ទៃដីសរុប 13.5ហិកតា ស្ថិតនៅទីក្រុងរណបជ្រោយចង្វារ ដែលបច្ចុប្បន្នកំពុងមានការអភិវឌ្ឍន៍យ៉ាងឆាប់រហ័ស នៃសំណង់អគារជាច្រើនទាំងរដ្ឋ និងឯកជន ថែមទាំងតភ្ជាប់ទៅស្ពានឬស្សីកែវ ដែលបានសម្ភោធជាផ្លូវការរួចរាល់។ បច្ចុប្បន្នគម្រោងកំពុងសាងសង់ដំណាក់កាលទី2 ដែលមានផ្ទៃដីសរុបស្មើនឹង 6.7ហិកតាដែលក្នុងនោះរួមមាន ផ្ទះអាជីវកម្មខ្នាត វីឡាទោល (ព្រីមៀមហ្គោល ព្រីមៀមវីឡា សៀលវើវីឡា) វីឡាភ្លោះ និងលីងវីឡា សរុបមាន273ខ្នង។ គម្រោងនេះ គឺជាស្នាដៃនៃការអភិវឌ្ឍន៍ទីក្រុងរណបទី2 បន្ទាប់ពីទីក្រុងកោះពេជ្រ របស់ក្រុមហ៊ុន OCIC ដែលជាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យធំជាងគេ និងឈានមុខគេក្នុងប្រទេសកម្ពុជា តាមរយៈទំហំវិនិយោគ និងចំនួនគម្រោងដែលបានអភិវឌ្ឍ៕
Project ID:
PI-00017
Property Type:
Villa
Price Starting From:
$277,195
Project Size/Area:
135000 m2
Title:
Hard title deed
Year Handover:
2026
The Aphivath Street, Phum Deumkor, Sangkat Chroy Changvar, Phnom Penh
Chroy Chang Var
Chroy Chang Var
Chroy Chang Var
Chroy Chang Var
Chroy Chang Var
Chroy Chang Var