IPIN Real Estate IPIN Real Estate

La Vista One

Chroy Chang Var

គម្រោង La Vista One Residences ត្រូវបានអភិវឍ្ឍន៍ដោយ ក្រុមហ៊ុន YIN YI VENTURE CO.,LTD. ដែលសាងសង់លើផ្ទៃដីធំទូលាយប្រមាណ 8208 ម៉ែត្រការ៉េ និង ទំហំអគារ 160,000 ម៉ែត្រការ៉េ ដែលមានកម្ពស់ 141 ម៉ែត្រ គិតជាជាន់ ស្មើរនឹង41 ជាន់។ La Vista One ស្ថិតនៅលើផ្លូវមេគង្គ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ដោយឈរនៅចំចំនុចប្...

គម្រោង La Vista One Residences ត្រូវបានអភិវឍ្ឍន៍ដោយ ក្រុមហ៊ុន YIN YI VENTURE CO.,LTD. ដែលសាងសង់លើផ្ទៃដីធំទូលាយប្រមាណ 8208 ម៉ែត្រការ៉េ និង ទំហំអគារ 160,000 ម៉ែត្រការ៉េ ដែលមានកម្ពស់ 141 ម៉ែត្រ គិតជាជាន់ ស្មើរនឹង41 ជាន់។

La Vista One ស្ថិតនៅលើផ្លូវមេគង្គ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ដោយឈរនៅចំចំនុចប្រសព្វនៃទន្លេមេគង្គ និងទន្លេសាប ។ ការរចនាស្ថាបត្យកម្មរបស់គម្រោងទាញយកអត្ថប្រយោជន៍ពីទីតាំងមាត់ទឹក ទេសភាពធម្មជាតិទាំងមូល និងអភិវឌ្ឍន៍តំបន់ជុំវិញ។

តំបន់សេដ្ឋកិច្ចដ៏មានសក្តានុពលដែលពេញនិយមនៅជុំវិញខុនដូ ធ្វើដំណើរ ក្នុងរយៈពេលត្រឹមតែ 10 នាទីប៉ុណ្ណោះនឹងទៅដល់ទីតាំង រួមមាន ៖ Makro (អ្នកលក់ដុំទំនិញ) សណ្ឋាគារសុខា (សណ្ឋាគារលំដាប់ផ្កាយ5) និង Safari World (សួនទឹក និងសួនសត្វដំបូងគេក្នុងរាជធានីភ្នំពេញ)។ សាលារៀនមានទីតាំងល្អដូចគ្នានឹងគ្រឹះស្ថានអប់រំបឋមសិក្សា អនុវិទ្យាល័យ និងឧត្តមសិក្សាជាច្រើនដែលនៅក្បែរនោះដូចជា សាលាបឋមសិក្សាជាស៊ីម សាកលវិទ្យាល័យន័រតុន និងសាកលវិទ្យាល័យបច្ចេកវិទ្យាកម្ពុជា។

ក្នុងគម្រោងផងដែរ អគារខុនដូមាន ពីរអគារ ដែលមានសរុប1750 យូនីត ដែលខុនដូមានការដេគ័រ រួចជាស្រេច និងបានបញ្ចប់ការសាងសង់ចុងឆ្នាំ2021។ យូនីតលំនៅដ្ឋានលំដាប់ខ្ពស់របស់ គម្រោង ត្រូវបានសាងសង់ឡើងជាមួយនឹងគ្រឿងសង្ហារិមប្រកបដោយគុណភាព ។ ព្រមទាំងផ្នែកខាងក្នុងបរិក្ខារលំដាប់កំពូលរបស់ខុនដូ ត្រូវបានបំពេញបន្ថែមដោយ អាងហែលទឹកប្រើប្រាស់គ្មានដែនកំណត់ ស្កាយបារ ភោជនីយដ្ឋាន ក្លឹប បារ ហាងកាហ្វេ កន្លែងទទួលភ្ញៀវ VIP សួនលើលំហអាកាស សូណា និងកន្លែងហាត់ប្រាណ។

បច្ចុប្បន្ន អតិថិជនអាចកាន់សោរអញ្ជើញចូលស្នាក់នៅបានហើយ និងមានកម្មសិទ្ធប្លង់រឹងរួចជាស្រេច។ ខុនដូ មានប្រភេទបន្ទប់ចាប់ពី 1បន្ទប់ 2បន្ទប់គេង និង 3បន្ទប់គេង ដែលមានទំហំចាប់ពី 48.99 ម៉ែត្រការ៉េ ដល់ 127.04 ម៉ែត្រការ៉េ និងគ្រប់បន្ទប់មានកម្ពស់3.2ម៉ែត្រ។ ចំពោះចំណត អតិថិជនមិនមានការព្រួយបារម្ភនោះទេ ចំណតខុនដូមាន6 ជាន់ ដែល អាចចតបានរថយន្ត និងឡានបាន1000ចំណត។

ចំពោះការថែទាំអគារ បរិក្ខារ កាន់តែមានទំនុកចិត្តពីខាងគម្រោងបន្ថែមពីលើថែមទៀត មានការគ្រប់គ្រងដោយ ក្រុមហ៊ុន CBRE ដែលគ្រប់គ្រងទៅលើ សុវត្ថិភាពរបស់អគារ ជណ្តើរយន្ត ភ្លើងតាមផ្លូវ អនាម័យ អាងហែលទឹក និង កន្លែងហាត់ប្រាណ។

ផ្នែកដ៏ល្អ ពិសេស ដែលមិនអាចប្រៀបផ្ទឹមបានរបស់ La Vista One ទាំងចំណុប្រសព្វ ទាំងនៅកណ្តាលទីក្រុងដែលមានភាពអ៊ូអរ និងមានទេសភាពទន្លេមេគង្គ ជាអត្ថប្រយោជន៍ដ៏កម្រ និងគួរឱ្យចាប់អារម្មណ៍របស់គម្រោងរួចទៅហើយ។ លើសពីនេះ ប្រជាពលរដ្ឋនឹងត្រូវបានការជួសជុលចំពោះផ្លូវ និងបណ្តាញទឹកដែលតភ្ជាប់យ៉ាងល្អទៅកាន់ទីក្រុងភ្នំពេញ និងផ្តល់ឱ្យមានងាយស្រួលចូលទៅកាន់កន្លែងទេសចរណ៍ ការកម្សាន្ត និងអាជីវកម្ម។

ជាមួយនឹងទីតាំង បរិក្ខារ និងសក្តានុពលសម្រាប់ការលូតលាស់របស់ La Vista One អចលនទ្រព្យតិចតួចណាស់នៅក្នុងផ្នែកនៃទីក្រុងភ្នំពេញនេះ អាចប្រៀបធៀបទៅនឹងអ្វីដែលវាផ្តល់ជូនអ្នកទិញ និងវិនិយោគិនដូចគ្នា។

 

LA VISTA ONE មានអត្ថប្រយោជន៍ជូនអតិថិជន និងវិនិយោគិនដូចជា៖

1. ទីតាំងល្អ ដែលមានសក្តានុពលខ្ពស់សម្រាប់ការលូតលាស់

2. មានការពេញនិយមយ៉ាងខ្លាំងពីសំណាកអ្នកទិញក្នុងស្រុក និងអន្តរជាតិ សម្រាប់ការរស់នៅ និងការវិនិយោគ

3. អាចអញ្ជើញកាន់សោរចូលស្នាក់នៅបានភ្លាមៗ

4. ការធានាខ្ពស់ចំពោះការជួលត្រឡប់មកវិញ (GRR) ចាប់ផ្តើមពី 6% និង18% ក្នុងរយៈពេល 3 ឆ្នាំ

5. តម្លៃពិសេសក្នុងតំបន់ ជ្រោយចង្វារ។ 

6. ត្រូវបានគេរំពឹងថានឹងក្លាយជាការអភិវឌ្ឍន៍ដ៏សំខាន់មួយនៅជ្រោយចង្វារ។ 

7. ផ្តល់ជូនគ្រឿងសង្ហារិមប្រកបដោយគុណភាព

8. មានប្រភេទបន្ទប់ច្រើនជម្រើសសម្រាប់អតិថិជន

9. លក្ខខណ្ឌបង់ប្រាក់ងាយស្រួលបត់បែនតាមតម្រូវការរបស់អតិថិជន

10. ទទួលបានការបញ្ចុះតម្លៃទៅតាមលក្ខខណ្ឌបង់ប្រាក់

 

Show more

Project ID:

PI-00010

Property Type:

Condo

Price Starting From:

$92,000

Project Size/Area:

8208 m2

Title:

ប្លង់រឹង

Year Handover:

2021

Studio Room at La Vista One

Road Mekong Street, Khan Chroy Changvar , Phnom Penh

  • Beds: 1
  • Baths: 1

Location

Mekong Street, Khan Chroy Changva, Phnom Penh

Similar Properties