Prey Nob
ខុនដូមួយបន្ទប់គេង បើកលក់ទល់មុខឆ្នេររាមតម្លៃសមរម្យ ស័ក្តិសមបំផុតសម្រាប់សម្រាកលម្ហែកម្សាន្ត
ខុនដូមួយបន្ទប់គេងនៃគម្រោងPlatinium Coast បើកលក់បែបបន្ទប់ស្តង់ដា មានតែពីរប្រភេទប៉ុណ្ណោះ ទំហំ៦៦.៦៤ម៉ែត្រការ៉េ និងទំហំ៧១.៤៥ម៉ែត្រការ៉េ ដែលបានគិតគូរយ៉ាងល្អិតល្អន់ ដើម្បីធ្វើយ៉ាងណាផ្តល់ជូននូវឯកជនភាព ផាសុកភាព និងស្រស់ស្រាយអារម្មណ៍ ដែលរំលេចដោយទេសភាព ២៧០ដឺក្រេ ពីឆ្នេររាម និងភ្នំ ស័ក្តិសមបំផុតសម្រាប់សម្រាកលម្ហែកម្សាន្តជាមួយដៃគូរ និងក្រុមគ្រួសាររបស់លោកអ្នក។
ប្រភេទយូនីតនេះ ចំណុចពិសេស ដែលទាក់ទាញបំផុតនោះ ក្នុងមួយជាន់មានតែពីរយូនីតប៉ុណ្ណោះដោយសារតែ យូនីតធ្វើឡើងបែរមកចំនឹងឆ្នេររាមតែម្តង ដូច្នេះ ទេសភាពលោកអ្នកបានគយគន់ បានពេញលេញជាខុនដូផ្សេងៗ។
ម្យ៉ាងទៀត យូនីតប្រភេទនេះ បង្កប់ដោយបរិយាកាសបរិសុទ្ធពីវេរ៉ងដា និងពន្លឺចែងចាំងពេញផ្ទៃបន្ទប់ធានាថា រស់នៅទីនេះដូចមកលម្ហែកម្សាន្ត កាត់បន្ថយរាល់តប់ប្រមល់គ្រប់បែបបទ ក៏ដូចជាកន្លែងទទួលភ្ញៀវ ផ្ទះបាយ និងកន្លែងអង្គុយលម្ហែមានទំហំធំទូលាយផងដែរ ។
អតិថិជនដែលធ្វើការកក់យូនីតអំឡុងពេលនេះ នឹងទទួលបានការបញ្ចុះតម្លៃយ៉ាងពិសេសរហូតដល់១៥% ទៅតាមលក្ខខណ្ឌបង់ប្រាក់ដែលគម្រោងបានកំណត់ តែក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិនេះក៏មានលក្ខខណ្ឌពិសេសជូនផងដែរ។
ក៏ជាឱកាសល្អសម្រាប់អ្នកវិនិយោគ ដែលកំពុងស្វែងរកប្រាក់ចំណេញ គម្រោងមានការហុចផលជាខ្លាំង ដោយពឹងផ្អែកទៅលើទេសភាព360ដឺក្រេ ពីឆ្នេររាម និងខេត្តព្រះសីហនុដែលជាតំបន់ពាណិជ្ជកម្ម និងទេសចរណ៍ ជាពិសេសហ៊ុមព័ទ្ធទៅដោយទីតាំងសំខាន់ជាច្រើន ដូច្នេះអ្នកវិនិយោគងាយនឹងទទួលបានឱកាសចំណេញខ្ពស់បំផុត។
បើធ្វើដំណើរពីផ្លូវល្បឿនលឿនចម្ងាយប្រមាណ៣០គីឡូ ត្រឹម២០នាទី ពីអាកាសយាន្តដ្ឋានអន្តរជាតិខេត្តព្រះសីហនុ ៤នាទីពីទីក្រុងរណបថ្មីBay of Light និង១នាទីពីរង្វង់មូលព្រះសេវៈ។
មិនត្រឹមតែស្ថិតក្នុងទីតាំងសក្តានុពលប៉ុណ្ណោះទេ តែគម្រោងនេះត្រូវបានហ៊ុមព័ទ្ធដោយទីតាំងសំខាន់ជាច្រើនដូចជា ឆ្នេររាម ជិតរង្វង់មូលព្រះសេវៈ បន្ទាយជើងទឹករាម ផ្សារទំនើប សួនកម្សាន្ត អាកាសយាន្តដ្ឋានអន្តរជាតិខេត្តព្រះសីហនុ គម្រោងទីក្រុងព្រីនរាម មន្ទីរពេទ្យ ហាងកាហ្វ ភោជនីយដ្ឋាន ហ្ការ៉ាស់សាំង និងកន្លែងកម្សាន្តជាច្រើនទៀត។
គម្រោងបានបញ្ចប់សំណង់អគារ១០០% ទិញភ្លាមនឹងអាចចូលរស់នៅបានភ្លាម បច្ចុប្បន្នក៏មានអតិថិជនមកសម្រាកលម្ហែហើយ ។ គម្រោងដែលមិនត្រឹមតែទិញសម្រាប់រស់នៅទេ តែក៌ សម្រាប់ដាក់ជួលដែរ ដូច្នេះអតិថិជនដែលទិញសម្រាប់ដាក់ជួលនឹងចំណេញបានច្រើនពីគម្រោងផ្ទាល់តែម្តង។
គម្រោងដែលគិតគូរយ៉ាងយកទុកដាក់ពីតម្រូវការ និងអត្ថប្រយោជន៍របស់អតិថិជន ដោយអតិថិជនដែលទិញ បង់ប្រាក់ត្រឹមតែ៣០%មុន នឹងអាចចូលរស់នៅក្នុងខុនដូបានភ្លាម នៅសល់ ៧០%ទៀតអាចបង់រំលស់ឥតការប្រាក់ជាមួយម្ចាស់គម្រោងផ្ទាល់រយៈពេល១២ខែ សម្រាប់អតិថិជនទិញខុនដូទុកដាក់ជួល គម្រោងមានលក្ខខណ្ឌជាច្រើនដើម្បីសម្រួលដល់អតិថិជនដោយមានការធានាជួលត្រលប់ និងការធានាទិញត្រលប់។
អគារកម្ពស់ ១៧ជាន់ ផ្តល់ជូនកម្មសិទ្ធ ប្លង់រឹង ៩០ឆ្នាំ បូក ៩០ឆ្នាំ ដែលមានពីរអគារបញ្ចូលគ្នា ផ្សារភ្ជាប់ដោយជាន់ទីបី ជាជាន់ពាណិជ្ជកម្មដែលមានបរិក្ខារយ៉ាងសម្បូរបែប ដូចជា ចំណត អាងហែលទឹក១,០០០ ម៉ែត្រការ៉េ បន្ទប់ខេធីវី រោងភាពយន្តឯកជន ភោជនីយដ្ឋាន និងផ្សារទំនើប ក្នុងអគារដើម្បីធ្វើជាកន្លែងលម្ហែ លេងកម្សាន្ត ជូនដល់អតិថិជន។
គម្រោងត្រូវបានអភិវឌ្ឍដោយក្រុមហ៊ុន ហុង ចូវ ស៊ីន (HONG ZHAO XIN CO.,LTD) ដែលមានម្ចាស់ជាជនជាតិ ចិន សៀងហៃ និងសាងសង់គិតគូរយ៉ាងល្អិតល្អន់ដោយ ក្រុមហ៊ុន សឹង ដីង ចៀន សឹ ( SHENG DING JIAN SHE CONSTRUCTION CAMBODIA CO.,LTD) នៅលើផ្ទៃដី ៥០ហិកតា សាងសង់ដំណាក់កាលទីមួយ លើផ្ទៃដី ២៥,៥៨៧ ម៉ែត្រការ៉េ ។
គម្រោងដ៏មហិមា បានលេចឡើងក្នុងទីក្រុងថ្មី នៃខេត្តព្រះសីហនុដែលជាទីក្រុងកំពុងអភិវឌ្ឍន៍ ព្រមទាំងមានអ្នកវិនិយោគអន្តរជាតិជាច្រើនបានធ្វើចក្ខុវិស័យថា ជាទីក្រុងទីបី បន្ទាប់ពីរាជធានីភ្នំពេញ និងខេត្តសៀមរាបក្នុងប្រទេសកម្ពុជា ដែលមានសន្ទុះខ្លាំងលើវិស័យពាណិជ្ជកម្ម និងទេសចរណ៍ដែលទាក់ទាញភ្ញៀវជាតិ និងអន្តរជាតិ ស័ក្តិសមបំផុតសម្រាប់វិនិយោគិនដែលធ្វើការបណ្តាកទុន ប្រាកដជាទទួលបានប្រាក់ចំណេញខ្ពស់បំផុត ។
សម្រាប់ព័ត៌មានលម្អិត សូមទំនាក់ទំនងមកកាន់ក្រុមការងារអាយភីនតាមរយៈ
𝟎𝟏𝟐 𝟕𝟑𝟔 𝟓𝟕𝟓
𝐓𝐞𝐥𝐞𝐠𝐫𝐚𝐦៖ https://t.me/ipincambodia
𝐉𝐨𝐢𝐧 𝐎𝐮𝐫 𝐒𝐨𝐜𝐢𝐚𝐥 𝐂𝐡𝐚𝐧𝐧𝐞𝐥: https://linktr.ee/ipincambodia
Property ID:
PBP-00054C
Price Starting From:
$219,455
Land Size:
27587 m2
Bedrooms:
1
Bathrooms:
1
Year Handover:
2024
Title:
Hard-tittle deed
GJH8+W6P Ream Beach
Prey Nob
© 2024 IPIN Real Estate Group, All Rights Reserved