IPIN Real Estate IPIN Real Estate

HOTEL CEO CENTER

Phnom Penh

សណ្ឋាគារ បើកលក់ក្នុងតម្លៃសមរម្យបំផុត ដោយមានការធានាទិញ និងជួលត្រលប់រហូតដល់១០ឆ្នាំពីគម្រោងផ្ទាល់ ឱកាសចំណេញ សម្រាប់វិនិយោគកិន ដែលមានតម្រូវការចង់វិនិយោគលើអចលទ្រព្យក្នុងគម្រោងដែល មានសក្តានុពល ថែមទាំងបានទទួលបានការធានាទិញ និងជួលត្រលប់រហូតដល់១០ឆ្នាំជាមួយគម្រោងCEO CENTER សណ្ឋាគារនេះដែរ ត្រូវបានគ្រប់គ្រងសេវ...

សណ្ឋាគារ បើកលក់ក្នុងតម្លៃសមរម្យបំផុត ដោយមានការធានាទិញ និងជួលត្រលប់រហូតដល់១០ឆ្នាំពីគម្រោងផ្ទាល់

ឱកាសចំណេញ សម្រាប់វិនិយោគកិន ដែលមានតម្រូវការចង់វិនិយោគលើអចលទ្រព្យក្នុងគម្រោងដែល មានសក្តានុពល ថែមទាំងបានទទួលបានការធានាទិញ និងជួលត្រលប់រហូតដល់១០ឆ្នាំជាមួយគម្រោងCEO CENTER

សណ្ឋាគារនេះដែរ ត្រូវបានគ្រប់គ្រងសេវាកម្មដោយយកស្តង់ដាបែបសណ្ឋាគារផ្កាយ៥ Wdyndham Hotel ដែលមានទំហំចាប់ពី ​46 m2 រហូតដល់​ 71 m2 ដែលស្ថិតក្នុងអគារអេ នៅជាន់ទី15 រហូតដល់ជាន់ទី28 ដែល មានសរុប374យូនីត ។

អតិថិជន ដែលបានជាវយូនីតនៅទីនេះ គ្រប់យូនីតទាំងអស់ នឹងទទួលបានគ្រឿងសង្ហារឹមមួយឈុតពេញ ព្រមទាំងមិនបាច់ព្រួយបារម្ភនៅក្នុងការស្វែងរកអតិថិជនដោយខ្លួនឯង លោកអ្នកគ្រាន់តែរង់ចាំទឹកប្រាក់ក្នុងគណនីធនាគាររបស់លោកអ្នក គឺរួចជាស្រេច!

រាល់វិនិយោគកិន ដែលដាក់ជួលយូនីតរបស់ខ្លួន នឹងចំណេញជាប្រចាំខែ ជាទំហំទឹកប្រាក់ 1m2 គិតត្រឹម 18.70$ សម្រាប់ 5ឆ្នាំ ដំបូង ។

រីឯ វិនិយោគកិនដែលចង់បន្តកុងត្រា ដាក់ជួលយូនីតរបស់ខ្លួនបន្ថែម 5ឆ្នាំទៀត នឹងទទួលបាន70%នៃប្រាក់ចំណេញ របស់ខ្លួនរហូតដល់ចប់កុងត្រា ចាប់ពីឆ្នាំទីរហូតដល់ ឆ្នាំទី10

ចំពោះវិនិយោគកិន ដែលមិនបន្តការជួលក្នុងឆ្នាំទី6ទេ ប៉ុន្តែចង់ធ្វើការលក់វិញ គម្រោងនឹងធានាទិញវិញ គិតជូនតម្លៃដើមដោយមិនខាតបង់ប្រាក់សូម្បីមួយដុល្លារ។

គម្រោងអគារលំដាប់ផ្កាយដែលរួមបញ្ចូលដោយសណ្ឋាគារលំដាប់ផ្កាយ៥ ការិយាល័យ ខុនដូ និងផេនហោសន៍ ដែលជាអគារដ៏អស្ចារ្យរចនាយ៉ាងប្រណីតបំពាក់ដោយប្រព័ន្ធឆ្លាតវៃ ជាមួយបច្ចេកវិទ្យាទំនើប និងចុងក្រោយគេបង្អស់ ។

គម្រោងនេះធ្លាប់បានពានរង្វាន់ធំ CAMBODIA Property Award និងជាគម្រោងទីមួយ ដែលធ្វើឡើងដើម្បីរំលឹកដល់អ្នកស្រី Zaha Hadid ជាស្ថាប័ត្យករដ៏ល្បីល្បាញមួយរូបលំដាប់ពិភពលោក។

ការប្រើប្រាស់សេវាកម្មលំដាប់ផ្តាយ5គ្រប់ប្រភេទទាំងអស់ ដែលជាលក្ខណៈពិសេសមួយផងដែរ ដែលគម្រោងមានបំពាក់គ្រឿងបរិក្ខារលំដាប់ផ្កាយដែលមានទំហំ6000m2 ធំបំផុតក្នុងរាជធានីភ្នំពេញ រួមមាន ភោជនីយដ្ឋាន24/7 ហាងស្រាក្រហមស៊ីហ្កា  សាលប្រជុំខ្នាតអន្តរជាតិ បន្ទប់KTV បន្ទប់ប្រជុំលំដាប់ខ្ពស់ នឹងបំពេញតម្រូវការវីរជនផ្នែកពាណិជ្ជកម្ម ។

ក្រៅពីនេះជាន់កំពូល មានអាងហែលទឹក ផ្លូវសម្រាប់ដើរនិងរត់ហាត់ប្រាណ ក្លឹបហាត់ប្រាណលើលំហអាកាស បន្ទប់ស្ប៉ា និងកន្លែងកម្សាន្តកុមារ សម្រាប់បំពេញតម្រូវការរបស់ម្ចាស់លំនៅឋាន ជាមួយចំណតឡានមានទ្វារ2 សម្រាប់ចូលផ្ទះ ដែលនៅរាជធានីភ្នំពេញទើបតែមានដំបូងគេ ជាពិសេសផ្លូវឡានមាន រាងជារង្វង់ និងមានពន្លឺគ្រប់គ្រាន់ សម្រាប់ម្ចាស់លំនៅឋានចូលទៅកាន់ក្នុងផ្ទះ ហើយនឹងជណ្តើរប្រអប់ល្បឿនលឿនបំពាក់ដោយម៉ាស៊ីនត្រជាក់បន្ថែមទៀត ។

ម្យ៉ាងវិញទៀត គ្រឿងសង្ហារឹមផ្ទះបាយ និងឧបករណ៍បន្ទប់ទឹករបស់គ្រប់ម្ចាស់យូនីត នាំចូលពីប្រទេសអាឡឺម៉ង់ ដែលជាម៉ាកដ៏ល្បីលំដាប់ពិភពលោក ផ្តល់ជូនការប្រើប្រាស់របស់លោកអ្នកប្រកបដោយភាពងាយស្រួល និងស៊ីវិល័យបំផុត។

គម្រោងត្រូវបានអភិវឌ្ឍន៍ ដោយក្រុមហ៊ុនLixin Group ដែលបានឈរជើងនៅប្រទេសកម្ពុជាជាង8ឆ្នាំហើយ ដែលមានជំនួញធំៗ៧ និងជាក្រុមហ៊ុនសាជីវកម្មពហុជាតិដ៏ធំដែលមានជំនាញបំផុតនៅរាជធានីភ្នំពេញ រចនាម៉ូដដោយ ក្រុមឌីហ្សាញ អាយឌីអេ ជាជនជាតិចិនតៃវ៉ាន់ និងសំណង់បានសាងសង់ដោយក្រុមហ៊ុម Sichuan West China Third Construction Project នៅលើផ្ទៃដី 6,685m2 ដែលមានផ្ទៃអគារសរុប 93,367.82m2 

អគារ CEO CENTER ដែលមានកម្ពស់130m មានអគារAB Twin Tower Stream Line សរុប33ជាន់ ចំណតឡាន សរុប320ចំណត មានយូនីតសរុប1047 យូនីត ដូចជា

  • ការិយាល័យ សរុប195 យូនីត
  • សណ្ឋារគារផ្កាយ៥ Wyndham  សរុប374យូនីត
  • ខុនដូ សរុប430យូនីត
  • ផេនហោសន៍ សរុប48 យូនីត

ក្រៅពីសេវាកម្មសណ្ឋារគារ គម្រោងផ្តល់ជូនប្រព័ន្ធសេវាកម្មឆ្លាតវៃបន្ថែមពីលើទាំង9បែប ដែលត្រូវប្រើប្រាស់ដើម្បីដោះស្រាយជូនអតិថិជន រស់នៅទីនេះ នឹងបំពេញគ្រប់តម្រូវការរបស់លោកអ្នកដោយមិនចាំបាច់ចេញផ្ទះ។

សម្រាប់ព័ត៍មានលម្អិត សូមទំនាក់ទំនងមកកាន់យើងខ្ញុំតាមរយៈលេខទូរស័ព្ទ និងតេលេក្រាមខាងក្រោម៖

𝟎𝟏𝟐 𝟕𝟑𝟔 𝟓𝟕𝟓

𝐓𝐞𝐥𝐞𝐠𝐫𝐚𝐦 https://t.me/ipincambodia

𝐉𝐨𝐢𝐧 𝐎𝐮𝐫 𝐒𝐨𝐜𝐢𝐚𝐥 𝐂𝐡𝐚𝐧𝐧𝐞𝐥: https://linktr.ee/ipincambodia

Show more

Property Overview

Property ID:

PBP-00053C

Price Starting From:

$174,038

Land Size:

6685 m2

Bedrooms:

1

Bathrooms:

1

Year Handover:

2024

Title:

Hard-title Deed

Location

HW75+WXV, Phnom Penh

Similar Properties