IPIN Real Estate IPIN Real Estate

Urgent Sale: Land in Ta Lou Sen Chey district, Pursat, below market price

Talou Senchey

ដីម្ចាស់ត្រូវការលក់បន្ទាន់តម្លៃក្រោមទីផ្សារ មានទីតាំងស្ថិតនៅ ភូមិផ្ទះរុង ឃុំផ្ទះរុង ស្រុកតាលោសែនជ័យ ខេត្តពោធិ៍សាត់។ ដីមានទំហំសរុប 52,800m² ទទឹងស្មើនឹង 430m និងបណ្តោយ ​123m មានកម្មសិទ្ធិប្លង់ទន់ លក់ក្នុងតម្លៃ 132,000ដុល្លារ(ចរចា)។ ដីធ្វើដំណើរចុះពីផ្លូវជាតិលេខ5 តាមផ្លូវជាតិ148​ ចម្ងាយត្រឹមតែ 35...

ដីម្ចាស់ត្រូវការលក់បន្ទាន់តម្លៃក្រោមទីផ្សារ មានទីតាំងស្ថិតនៅ ភូមិផ្ទះរុង ឃុំផ្ទះរុង ស្រុកតាលោសែនជ័យ ខេត្តពោធិ៍សាត់។

ដីមានទំហំសរុប 52,800m² ទទឹងស្មើនឹង 430m និងបណ្តោយ ​123m មានកម្មសិទ្ធិប្លង់ទន់ លក់ក្នុងតម្លៃ 132,000ដុល្លារ(ចរចា)។

ដីធ្វើដំណើរចុះពីផ្លូវជាតិលេខ5 តាមផ្លូវជាតិ148​ ចម្ងាយត្រឹមតែ 35នាទី ធ្វើដំណើរត្រឹមតែ 4នាទីពីសាលាស្រុកតាលោសែនជ័យ និងផ្សារបូតរំដួល។​ ដីនៅក្បែរ សាលាឃុំផ្ទះរុង រមណីយដ្ឋានជម្រកសត្វបឹងព្រះពន្លៃ និងបឹងព្រះពន្លៃ។

ដីមានលក្ខណៈរាបស្មើ ស័ក្តសមសម្រាប់សាង់សង់ជារីសតបែបធម្មជាត វីឡាលំហែ រមណីយដ្ឋានបែបធម្មជាតិ ឬកែច្នៃជាកន្លែងកំសាន្តបែបធម្មជាតិផ្សេងៗជាច្រើនទៀត។

ឱកាសល្អសម្រាប់វិនិយោគិនដែលកំពុងស្វែងរកដីនៅខេត្តពោធិ៍សាត់ អាចសាងសង់ជារីសត ឬរមណីដ្ឋានធម្មជាតិដែលតម្លៃសមរម្យតាមតម្រូវការ។

ស្រុកតាលោសែនជ័យ គឺជាស្រុកកូនពៅ និងជាស្រុកដែលទើបនឹងបង្កើតថ្មី មានឃុំចំនួន2 ក្នុងនោះមានឃុំតាលោ ដែលកាត់ចេញពីស្រុកបាកាន និងឃុំផ្ទះរុង ដែលកាត់ចេញពីស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។ ដែលជាទីតាំងរដ្ឋបាលប្រមូលផ្តុំរបស់សាលាស្រុកតាលោសែនជ័យ នឹងត្រូវសាងសង់ឡើង នៅលើផ្ទៃដីបម្រុងទុករបស់រដ្ឋ ប្រមាណជាង70ហិកតា រួមមានរចនាសម្ព័ន្ធរូបវ័ន្ត ដែលសាងសង់ឡើងឱ្យមើលពីលើឃើញថា ក្នុងសម័យដែលបានអភិវឌ្ឍមានប្រព័ន្ធផ្លូវ ភ្លើង និងទឹកសម្រាប់ជួលសម្រួលដល់ប្រជាជនក្នុងតំបន់បានគ្រប់គ្រាន់។

សម្រាប់ព័ត៌មានលម្អិតសូមទំនាក់ទំនងមកកាន់ទូរស័ព្ទ ឬតេលេក្រាម៖

ទូរស័ព្ទ៖ 012 796 096 | 010 796 096

តេលេក្រាម៖ https://t.me/IPIN_REALESTATE

ដោយ៖ គួន  រង្សី

Show more

Property Overview

Property ID:

LS-00020

Price Starting From:

$132,000

Land Size:

52800 m2

Bedrooms:

-

Bathrooms:

-

Year Handover:

-

Title:

ប្លង់ទន់

Location

Phteah Rong Village, Phteah Rong Commune, Ta lou Sen Chey District, Pursat