Boeng Keng Kang
ខុនដូតំបន់បឹងកេងកង ផ្សារភ្ជាប់ភាពទំនើបនិងស៊ីវិល័យ បើកលក់ក្នុងតម្លៃសមរម្យបំផុត
មកទទួលយកបទពិសោធន៍ថ្មី ពីអគារខុនដូ The Flora Suite ត្រូវបានបង្កើតឡើងជាអគារពាណិជ្ជកម្មលំដាប់អន្តរជាតិ ការរស់នៅបញ្ចូលគ្នារវាងការច្នៃប្រឌិតនិងផាសុកភាព អគារមានកម្ពស់ខ្ពស់ អាចគយគន់ទេសភាពបាន360ដឺក្រេ ពីទិដ្ឋភាពនៃទីក្រុងភ្នំពេញជាមួយតម្លៃសមរម្យ ដែលយើងបានរៀបចំជាពិសេសសម្រាប់អតិថិជន។
ឱកាសពិសេសសម្រាប់អតិថិជនដែលចង់បានខុនដូទំនើប ស្ថិតក្នុងតំបន់បឹងកេងកងជាមួយតម្លៃសមរម្យ ដើម្បីវិនិយោគដាក់លក់ ជួល និងអាចរស់នៅប្រកបដោយឯកជនភាព ងាយស្រួលក្នុងការធ្វើដំណើរក្នុងក្រុងភ្នំពេញ ខុនដូមួយនេះស័ក្តសមបំផុតសម្រាប់អតិថិជនប្រកបដោយទំនុកចិត្ត។
គ្រប់យ៉ាងដែលអ្នកត្រូវការ The Flora Suite ផ្តល់ជូនលោកអ្នករួចជាស្រេច ជាមួយទីតាំងស្ថិតក្នុងតំបន់សក្តានុពលហ៊ុមព័ទ្ធទៅដោយ ភោជនីយដ្ឋាន ហាងកាហ្វេ សណ្ឋាគារ ផ្សារទំនើប ធនាគារ សាលារៀនអន្តរជាតិ ក្រុមហ៊ុនឯកជន អង្គការ ស្ថានទូត និងកន្លែងជាច្រើនទៀតនៅជុំវិញគម្រោង។
គ្រប់យូនីត មានការរចនាលាយបញ្ចូលគ្នារវាងរចនាបទបែបអឺរ៉ុប និងរចនាបទបែបខ្មែរ ដើម្បីឱ្យយូនីតកាន់តែមានភាពទាក់ទាញ និងប្លែកភ្នែក បូករួមទាំងអ្នកអភិវឌ្ឍន៍បានបញ្ជាក់ថានឹងនាំយកនូវបច្ចេកវិទ្យា និងគ្រឿងបរិក្ខារចុងក្រោយបង្អស់ពីអឺរ៉ុបយ៉ាងល្អឥតខ្ចោះ។
គម្រោង The Flora Suites សម្បូរដោយបរិក្ខារទំនើបៗ រួមបញ្ចូលជាមួយនឹងចំណតរថយន្ត អាងហែលទឹកលើលំហអាកាសជាង២០០ម៉ែត្រការ៉េ អាងហែលទឹកកុមារ បន្ទប់កម្សាន្តកុមារ កន្លែងវាយកូនហ្កោលបែបសិប្បនិម្មិត កន្លែងហាត់ប្រាណ ស្ទីម ស៉ោណា បន្ទប់យ៉ូហ្កា ភោជនីយដ្ឋាន និងកន្លែងហាត់ប្រាណបែបសិប្បនិម្មិត នឹងធ្វើឱ្យជីវិតរបស់អ្នកពោរពេញដោយភាពលុចហ្ស៊ីរី ហាយក្លាស និងរស់រវើកជាប្រចាំ។
The Flora Suites មានយូនីតសរុបត្រឹមតែ១៦៧យូនីត បែងចែកជា ៤ ប្រភេទផ្សេងៗគ្នា រួមមាន ស្ទូឌីយ៉ោ បន្ទប់គេង 1 បន្ទប់គេង 2 និងវីឡាលំហអាកាស ត្រូវបានរចនាឡើងដើម្បីបំពេញតម្រូវការផ្សេងៗរបស់អតិថិជន រួមជាមួយនឹងគំនិតរចនាយ៉ាងប៉ិនប្រសប់ រួមបញ្ចូលគ្នា ដើម្បីផ្តល់ជូនអ្នករស់នៅទទួលបានមកវិញនូវ ខ្យល់ដង្ហើមស្រស់ថ្លា និងធម្មជាតិ ប្រកបដោយអារម្មណ៍រីករាយ ស្រស់ស្រាយ និងសុខភាពល្អជាពិសេស ដែលមានទំហំចាប់ពី ៣៥ម៉ែត្រការ៉េ រហូតដល់ ៦៤៧ម៉ែត្រការ៉េ។
គម្រោងខុនដូ The Flora Suites មានទីតាំងនៅបឹងកេងកង ស្ថិតនៅលើផ្លូវ392 កែងផ្លូវ71 សាងសង់នៅលើផ្ទៃដី 800m2 ផ្ទៃក្រឡាសំណង់ 20,086m2 មានកម្ពស់38ជាន់ ស្មើនឹងង១១៨ម៉ែត្រ មានចំនួន167យូនីត អភិវឌ្ឍន៍គម្រោងដោយក្រុមហ៊ុន THE FLORA COMPANY ដែលមានក្រុមហ៊ុនសាងសង់ MCC Construction ។
10 យ៉ាងដែល The Flora Suites គួរតែជាគោលដៅវិនិយោគបន្ទាប់របស់អ្នក
1. ស្ថិតក្នុងទីតាំងសក្តានុពលតំបន់បឹងកេងកងដែលហ៊ុមដោយភោជនីយដ្ឋាន ហាងកាហ្វេ សណ្ឋាគារ ផ្សារទំនើប ធនាគារ សាលារៀនអន្តរជាតិ ក្រុមហ៊ុនឯកជន អង្គការ ស្ថានទូត និងកន្លែងជាច្រើនទៀតនៅជុំវិញគម្រោង
2. សេវាកម្មគ្រប់គ្រងដោយសណ្ឋារគារលំដាប់ផ្កាយ
3. អគារបរិក្ខារទំនើបមានគ្រប់តម្រូវការ
4. គ្រប់យូនីតបំពាក់ដោយប្រព័ន្ធឆ្លាតវៃ
5. សោរបន្ទប់ឆ្លាតវៃដែលផ្សារភ្ជាប់ពីខុនដូឯកជន ទៅបរិក្ខារ និងចំណតរថយន្ត
6. គយគន់ទេសភាពបែបឯកជនលើលំហអាកាស
7. យូនីតកំណត់ត្រឹមតែ១០០យូនីតដើម្បីជូនអ្នករស់នៅ ទទួលបានឯកជនភាព និងផាសុកភាព
8. វិនិយោគដាក់ជួល នឹងទទួលឱកាសចំនេញរហូតដល់15%
9. សំណង់អគាររឹងមាំ ពោរពេញទៅដោយទំនើបនិងបច្ចេកវិទ្យាទំនើបចុងក្រោយគេបង្អស់ ដែលមានវិស្វករមកពីប៉ែកអ៊ឺរ៉ប់
10. ធានាលើសុវត្ថិភាព សុន្តិសុខ និងងាយស្រួលបំផុត
Project ID:
PI-00024
Property Type:
Condo
Price Starting From:
$89,000
Project Size/Area:
20086 m2
Title:
Hard-title Deed
Year Handover:
2024
Street392,Corner71,BoengKengKang,PhnomPenh,Cambodia
Boeng Keng Kang
Boeng Keng Kang
Boeng Keng Kang
Boeng Keng Kang
Boeng Keng Kang
Boeng Keng Kang
© 2024 IPIN Real Estate Group, All Rights Reserved