IPIN Real Estate IPIN Real Estate

Land for Sale Urgently, Good location in Krong Sen Monorom , Mondulkiri Province

ដីសម្រាប់លក់មានទីតាំងល្អ ទេសភាពស្អាតបែបធម្មជាតិ នៅលើភ្នំ អាចធ្វើជាផ្ទះលំហែ រីសត ស្ថិតនៅភូមិពូត្រុំ ឃុំរមនា​ ខេត្តមណ្ឌលគីរី។ ដីមានទំហំសរុប 154,547ម៉ែត្រការ៉េ មានកាត់ប្លង់រឹងជូន លក់ក្នុងតម្លៃ 417,277ដុល្លារ។ នេះជាឱកាសល្អសម្រាប់អតិថិជនមានបំណងចង់វិនិយោគដីដែលមានទីតាំងល្អ អាចធ្វើជាផ្ទះលម្ហែ រីសត​ ភោជនីយ...

ដីសម្រាប់លក់មានទីតាំងល្អ ទេសភាពស្អាតបែបធម្មជាតិ នៅលើភ្នំ អាចធ្វើជាផ្ទះលំហែ រីសត ស្ថិតនៅភូមិពូត្រុំ ឃុំរមនា​ ខេត្តមណ្ឌលគីរី។

ដីមានទំហំសរុប 154,547ម៉ែត្រការ៉េ មានកាត់ប្លង់រឹងជូន លក់ក្នុងតម្លៃ 417,277ដុល្លារ។

នេះជាឱកាសល្អសម្រាប់អតិថិជនមានបំណងចង់វិនិយោគដីដែលមានទីតាំងល្អ អាចធ្វើជាផ្ទះលម្ហែ រីសត​ ភោជនីយដ្ឋាន​ផ្សេងៗ។

ដីមានសណ្ឋានល្អធំទូលាយ មានទេសភាពស្អាតបែបធម្មជាតិ ហើយស្ថិតនៅទីតាំងដែលមានសក្កដានុពល និងមានកន្លែងកម្សាន្តធម្មជាតិជាច្រើន ព័ទ្ធជុំវិញដោយ អនុស្ថានីយអគ្គិសនី មណ្ឌលគិរីទី1(GS50) មន្ទីរមុខងារសាធារណៈខេត្តមណ្ឌលគិរី ទឹកជ្រោះជ្រៃធំ​ ទឹកជ្រោះក្បាលព្រះ សមុទ្រឈើ​​ ភ្នំដោះក្រមុំ ​ និងជិតក្រុងសែនមនោរម្យ​តែម្តង អំណោយផលសម្រាប់ការធ្វើផ្ទះលំហែ ក៏ដូចជារីសត។

ខេត្តមណ្ឌលគិរី ជាដែនដីរុក្ខជាតិចម្រុះ និងរមណីយដ្ឋានទេសចរណ៍ធម្មជាតិជាច្រើន។ មណ្ឌលគិរី ស្ថិតនៅ​ភូមិភាគ​ឦសាន ជា​ខេត្ត​មាន​សក្ដានុពល​អេកូ​ទេសចរណ៍ មាន​តំបន់​ទេសចរណ៍រហូតដល់ 105កន្លែង សម្រាប់​ទាក់ទាញ​ភ្ញៀវ​ឱ្យ​កើនឡើង​ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ​។ ទន្ទឹមនឹងនេះ មណ្ឌលគិរី ជាខេត្តដែលស្ថិតនៅតំបន់ខ្ពង់រាប សម្បូរភ្នំ និងព្រៃក្រាស់ ខ្យល់អាកាសល្អ ទេសភាពស្រស់ត្រកាលផងដែរ

មិនត្រឹមតែសម្បូររមណីយដ្ឋានធម្មជាតិ មណ្ឌលគិរី ក៏មានទឹកជ្រោះស្អាតដាច់គេ គឺទឹកជ្រោះប៊ូស្រា ភ្ញៀវទេសចរភាគច្រើននិយម ទៅកម្សាន្តនៅក្រុងសែនមនោរម្យ ទឹកជ្រោះប៊ូស្រា ភ្នំដោះក្រមុំ និងតំបន់ទេសចរណ៍ធម្មជាតិដទៃទៀត

សម្រាប់ព័ត៌មានលម្អិតសូមទំនាក់ទំនងមកកាន់ទូរស័ព្ទ ឬតេលេក្រាម៖

ទូរស័ព្ទ៖ 012 796 096  | 010 796 096

តេលេក្រាម៖ https://t.me/IPIN_REALESTATE

ដោយ៖​ នួន វណ្ណី

Show more

Property Overview

Property ID:

LS-00012

Price Starting From:

$417,277

Land Size:

154547 m2

Bedrooms:

-

Bathrooms:

-

Year Handover:

-

Title:

Hard title deed

Location

Putrom Village, Romnea Commune, Mondulkiri